• Dubai នឹងធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះកីឡាបាល់ឱប World Cup ឆ្នាំ២០២៣

    (ឌូបៃ)៖ ការប្រកួតជម្រុះសម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាបាល់ឱបផ្នែកបុរស Rugby World Cup នៅឆ្នាំក្រោយ នាប្រទេសបារាំង នឹងធ្វើឡើងនៅពហុកីឡដ្ឋាន Sevens Stadium នាទីក្រុង Dubai សហព័ន្ធអារ៉ាប់រួមចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។ នេះបើតាមការឲ្យដឹងពីស្ថាប័ន World Rugby ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ។

    សូមជម្រាបថា ព្រឹត្តិការណ៍កីឡាបាល់ឱប World Cup នឹងធ្វើឡើងនៅប្រទេសបារាំង ជាលើកទី២ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។ ប្រទេសមួយនេះ ក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតព្រឹត្តិការណ៍នេះម្តងដែរកាលពីឆ្នាំ២០០៧៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ