• TSMC គ្រោងបង្កើតរោងចក្រផលិតបន្ទះឈីប 3nm បន្ថែមទៀតនៅក្នុងផលិតកម្មដ៏ធំរបស់តៃវ៉ាន់

    (បរទេស)៖ TSMC កំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងតៃវ៉ាន់ដែលជាទឹកដីកំណើត ដោយការសាងសង់គ្រឿងបរិក្ខាចំនួន ៤បន្ថែមទៀតដែលមានតម្លៃដល់ទៅ ១០ពាន់លានដុល្លារក្នុងមួយប្រភេទ ក្នុងគោលបំណងផលិតបន្ទះឈីប 3nm។ ខណៈដែលបរិក្ខាទាំង ៤ប្រភេទនោះគឺមានទីតាំងនៅឯមជ្ឈមណ្ឌលផលិតកម្មក្នុងទីក្រុង Tainan របស់ TSMC ហ្នឹងឯង។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

    ប្រភពពីសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាងសង់គ្រឿងបរិក្ខាថ្មីចំនួន ៤នៅក្នុងសួនឧស្សាហកម្មក្នុងទីក្រុង Tainan ដែលជាផ្នែកនៃមជ្ឈមណ្ឌលផលិតកម្មរបស់ TSMC នោះ ក្រុមហ៊ុនដ៏ធំនេះនឹងចាប់ផ្តើមសាងសង់គ្រឿងបរិក្ខាចំនួនបួនបន្ថែមទៀត។ ដោយគម្រោងសាងសង់នីមួយៗ TSMC នឹងត្រូវចំណាយប្រហែល ១០ពាន់លានដុល្លារ ដែលវាជាផ្នែកមួយនៃការវិនិយោគសរុប ១២០ពាន់លានដុល្លារឯណោះ។

    យ៉ាងណាមិញទាក់ទិននឹងគម្រោងថ្មីទាំង ៤ខាងលើនេះត្រូវបានគេបង្ហើបឱ្យដឹងថាវាជាខ្សែសង្វាក់ផលិតកម្មដើម្បីផលិតបន្ទះឈីបទំហំ 3nm ខណៈប្រភពបានបន្ថែមថា ផលិតផលនាពេលអនាគតមួយចំនួននឹងអាចផលិតនៅកន្លែងទាំងនេះអាចរួមបញ្ចូល SoC របស់ Apple រួមទាំងបន្ទះឈីប Apple Silicon និង A-series chips ផងដែរ។

    ដោយឡែក កាលពីសប្តាហ៍មុននេះ TSMC បានប្រកាសបង្ហាញដែលថាខ្លួនកំពុងតែមានបំណងផ្លាស់ប្តូរជំហានបន្ថែមទៀតទៅជាការផលិបន្ទះឈីប 2nm ដ៏ធំនៅឆ្នាំ២០២៥ ខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ