• ក្រុមហ៊ុន Meta កំពុងធ្វើការស៊ើបអង្កេតលើលោកស្រី Sheryl Sandberg ករណីប្រើប្រាស់ធនធានរបស់ក្រុមហ៊ុន អស់ រយ: ពេលជាច្រើនឆ្នាំ

    (អាមេរិក)៖ បន្ទាប់ពីប្រកាសលាឈប់តំណែតមិនបានប៉ុន្មានផងនៅពេលនេះ ស្រាប់តែធ្លាយព័ត៌មានថា ក្រុមហ៊ុន Meta ដែល ជាមេធំរបស់ Facebook បាននិងកំពុងតែបើកការស៊ើបអង្កេតលើរូបលោកស្រី Sheryl Sandberg នាយកចាត់ការទូទៅ (COO) ក្នុងករណីប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនអស់រយ:ពេលជាច្រើនឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

    កាសែត Wall Street Journal ដែលជាអ្នកទទួលបានដំណឹងនេះ បានបញ្ជាក់ឱ្យដឹងថា មេធាវីរបស់ Mata កំពុងស៊ើបអង្កេត ដោយក្នុងនោះមានបុគ្គលិកជាច្រើនត្រូវបានសម្ភាសទាក់ទងនឹងករណីខាងលើ ហើយបើតាមរបាយការណ៍មួយបាន អះអាងថា ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំមុន។

    ខាងក្រុមហ៊ុន Meta និងលោកស្រី Sandberg នៅមិនទាន់បានចេញមុខមកបំភ្លឺពាក់ព័ន្ធនឹងការចេញផ្សាយរបស់ Wall Street Journal នេះនោះទេ។

    យោងតាមប្រភពព័ត៌មានបានបន្ថែមថា ក្នុងចំណោមសកម្មនៃការស៊ើបអង្កេត ក៏មានពាក់ព័ន្ធនឹងការងារបុគ្គលិករបស់ Meta ដែលគាំទ្រដល់មូលនិធិរបស់លោកស្រី Sandberg ដែលមានឈ្មោះថា Lean In ក្នុងការសរសេរ និងការផ្សព្វផ្សាយសៀវភៅទីពីរ ដែលមានចំណងជើងថា «Option B: Facing Adversity, Building Resilience, and Finding Joy«។

    គួរបញ្ជាក់ផងដែរថា កាលពីដើមខែមិថុនា លោកស្រី Sheryl Sandberg បានប្រកាសចាកចេញពីតំណែង បន្ទាប់ពីបានបម្រើការងារនៅក្នុងក្រុមហ៊ុន Facebook អស់រយៈពេល ១៤ឆ្នាំ ខណ:ដែលលោកស្រីត្រូវបានគេដឹងថា ជាមនុស្សជំនិតបំផុតរបស់លោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ