• កម្ពុជា យកឈ្នះទីម័រខាងកើត ២-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិ

    (ភ្នំពេញ)៖ ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងទីម័រខាងកើត បានបញ្ចប់ហើយ ដោយក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមភ្ញៀវ ក្នុងលទ្ធផល ២-១ ចំពោះមុនអ្នកទស្សនាផ្ទាល់ចំនួន ១៧,៥០០នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោមុននេះបន្ដិច ។

    ការប្រកួតក្រោមតំណក់ភ្លៀងពេញ ៩០នាទីនេះ កីឡាករ Mouzinho Barreto de Lima បានស៊ុតឲ្យក្រុមទីម័រខាងកើត បើកការនាំមុខកម្ពុជា ១គ្រាប់មុន នៅនាទី២២ មុនកីឡាករ កែវ សុខផេង រកបានគ្រាប់តាមស្មើវិញ នៅនាទី៣៩ ក្រោយការបញ្ជូនបាល់វែងពីមិត្តរួមក្រុម កែន ច័ន្ទសុភ័ក្ដ្រ ។

    ចូលវគ្គទី២ ក្រោមការដឹកនាំរបស់លោក Keisuke Honda ក្រុមគោព្រៃកម្ពុជា បានរក្សាទម្រង់លេងការពារវាយបក រហូតដល់ចុងម៉ោង ទើបកីឡាករ ជួន ចាន់ចាវ រកបានគ្រាប់ទី២ ដើម្បីនាំមុខក្រុមភ្ញៀវទីម័រខាងកើតវិញ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះរបស់កម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិនេះដែរ ។

    សូមបញ្ជាក់ថា នេះគឺជាការប្រកួតលក្ខណៈកម្ដៅសាច់ដុំរបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ី AFC Asian Cup 2023 ចាប់ពីថ្ងៃទី០៨-១៤ ខែមិថុនាខាងមុខ នៅប្រទេសឥណ្ឌា ដោយកម្ពុជា ស្ថិតក្នុងពូល D ជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ