• Lewandowski៖ «សាច់រឿងរបស់ខ្ញុំ នៅក្លិប Bayern បានឈានដល់ទីបញ្ចប់»

    (វ៉ារ៉េស)៖ តារាបាល់ទាត់ Robert Lewandowski បានលើកឡើងនៅថ្ងៃចន្ទនេះថា ពេលវេលារបស់លោក ជាមួយនឹងក្លិប Bayern Munich បានបញ្ចប់ហើយ ដោយគ្មានភាពច្បាស់លាស់ អំពីគម្រោងនាពេលអនាគតរបស់លោក នៅឡើយនោះទេ, ចំពេលដែលមានសេចក្តីរាយការណ៍ថា ក្លិប Barcelona បានដាក់សំណើរឲ្យរូបលោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។

    «ថ្ងៃនេះ គឺពិតណាស់ថា សាច់រឿងរបស់ខ្ញុំជាមួយក្លិប Bayern បានដល់ទីបញ្ចប់», នេះបើតាមសម្តី កីឡាករខ្សែប្រយុទ្ធសញ្ជាតប៉ូឡូញរូបនេះ បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុង Warsaw។

    លោកបន្ថែមថា “ខ្ញុំមិនអាចស្រមៃពីកិច្ចសហប្រតិបត្តិការបន្ថែមនោះទេ, បន្ទាប់ពីអ្វីដែលបានកើតឡើង កាលពីប៉ុន្មានខែមុន”។ “កិច្ចសន្យាផ្ទេរ នឹងក្លាយជាដំណោះស្រាយដ៏ល្អបំផុត។ ខ្ញុំជឿជាក់ថា Bayern នឹងមិនបញ្ឈប់ខ្ញុំនោះទេ ដោយសារពួកគេអាចធ្វើបាន”។

    ជាមួយនឹងកិច្ចសន្យារបស់កីឡាករ Lewandowski នៅសល់រយៈពេល១ឆ្នាំទៀតនោះ, ក្លិប Barcelona បានរាយការណ៍ថា បានដាក់សំណើរ៣២លានអឺរ៉ូ (៣៤.៥លានដុល្លារ) ដើម្បីចុះកិច្ចសន្យាផ្ទេរយករូបលោក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ