• Elon Musk កំពុងប្រឈមមុខម្តងហើយម្តងទៀតជាមួយនឹងការវាយប្រហារពីរុស្ស៊ីតាមអ៊ីនធឺណិតលើផ្កាយរណប Starlink ក្នុងប្រទេសអ៊ុយក្រែន

    (បរទេស)៖ កាលពីពេលថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុនលោក Elon Musk បានឱ្យដឹងថា ប្រព័ន្ធទំនាក់ទំនង Starlink របស់ SpaceX នៅក្នុងប្រទេសអ៊ុយក្រែនកំពុងទទួលរងការវាយប្រហារតាមអ៊ីនធឺណិតពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Business Insider នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

    ក្រុមហ៊ុន SpaceX ដោយមានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបញ្ជូនស្ថានីយ Starlink ប្រមាណជា ៥,០០០ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលទីក្រុងរបស់ពួកគេត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីខែកុម្ភៈមកម្លេះ។

    តែយ៉ាងណាមិញ Musk បានលើកឡើងថាស្ថិតនៅក្នុងពេលនេះវាគឺជាបរិយាកាសដ៏លំបាកមួយ។ ហើយលោកបន្ថែមទៀតថា «រុស្ស៊ីនៅតែប៉ុនប៉ងចង់កម្ទេចផ្កាយរណប Starlink ប៉ុន្តែការព្យាយាមរបស់ពួកគេគឺបានស្ថិតក្នុងការខិតខំប្រឹងប្រែបន្តទៀត»។ ដោយកាលពីខែកុម្ភៈកន្លងទៅរុស្ស៊ីក៏បានប្រើយុទ្ធសាស្រ្តបែបនេះ វាយប្រហារលើសេវាអ៊ីនធឺណិត Viasat ដែរ ដោយមានអ្នកប្រើប្រាស់រាប់ពាន់នាក់នៅខាងអឺរ៉ុប ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់អ៊ុយក្រែនផងដែរ។

    យោងតាមរបាយការណ៍របស់ Reuters បានបង្ហាញថា រុស្ស៊ីបានគាំទ្រយ៉ាងពេញទំហឹងទៅលើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប ដែលទីបំផុតក្រុម Hacker នេះបានទាញយកម៉ូដឹមរាប់ម៉ឺនគ្រឿងនៅក្រៅបណ្តាញភ្លាមៗ។ ហើយចំពោះម៉ូដឹមដែលមានបញ្ហាទាំងនោះត្រូវបានយកត្រឡប់ទៅរោងចក្រដើម្បីដោះដូរចេញវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ