ព្រះសីហនុ ៖ បុរសជាប្តីដែលវា.យប្រពន្ធរហូតដល់ស្លា.ប់ ហើយរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ។
លោកវរសេនីយ៍ទោអ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ក្រោយហេតុការណ៍នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់បញ្ជាឲ្យកម្លាំងនគរបាលជំនាញតាមស្វែងរកជនដៃដល់រូបនេះ ក្នុងនោះក្រោមកិច្ចសហការពីកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ជនសង្ស័យរូបនេះ ត្រូវបានរកឃើញនិងបានឃាត់ខ្លួននៅលើរថយន្តក្រុង តាមផ្លូវជាតិលេខ៤ ម្តុំភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ វេលាម៉ោង ជាង៥ល្ងាចថ្ងៃទី ១២ឧសភា២០២២ ពេលជនសង្ស័យកំពុងជិះ រថយន្តក្រុង គេចខ្លួនទៅភ្នំពេញ ។
សូមបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កម្មករដុតធ្យូង មានទីលំនៅភូមិជើងគោ ឃុំជើង គោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពវា.យទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ (ត្រូវជាប្រពន្ធរបស់ខ្លួន)មុខរបរមេផ្ទះ មានទីលំ នៅជាមួយគ្នា កាលពីល្ងាចថ្ងៃទី១០ឧសភា២០២២ បណ្តាលឲ្យរងរបួសធ្ងន់រលូតកូនក្នុងផ្ទៃ និងក្រោយមកបានស្លា.ប់នៅមន្ទីរពេទ្យ រសៀលថ្ងៃ១១ឧសភា២០២២ ។
បច្ចុប្បន្នជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការបន្តបំពេញនីតិវិធីច្បាប់៕