• តើនរណាខ្លះធ្លាប់បានឡើងកាន់តំណែងជា CEO របស់ បណ្ដាញសង្គម Twitter?

    (បរទេស)៖ បណ្ដាញសង្គម Twitter បាននិងកំពុងតែត្រៀមខ្លួនផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយការដឹកនាំ របស់លោក Elon Musk បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់តម្លៃ ៤៤ពាន់លានដុល្លារអាមេរិកត្រូវបានធ្វើឡើង ជា ផ្លូវការ។ ៤៤ពាន់លានដុល្លារអាមេរិក វាជាទឹកប្រាក់មួយដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែបើធៀបទៅនឹង ទ្រព្យសម្បត្តិ ដែលលោក Elon Musk វាគ្រាន់តែជាចំណែកមួយតូចប៉ុណ្ណោះ។

    ថ្មីៗនេះមានព័ត៌មានមិនផ្លូវការមួយបានលេចឮមកថា លោក Elon Musk ប្រហែលជានឹងត្រូវមកដឹកនាំ ក្រុមហ៊ុន Twitter ដោយផ្ទាល់ក្នុងនាមជានាយកប្រតិបត្តិថ្មី ហើយដំណឹងនេះបានធ្វើឱ្យភាគហ៊ុន របស់ ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនី Tesla ធ្លាក់ចុះ និងខាតបង់ប្រាក់ដ៏ច្រើនសន្ធឹក ដោយសារតែអ្នកវិនិយោគ ព្រួយបារម្ភថាលោក Elon Musk នឹងផ្ដោតការងារលើ Twitter ច្រើនជាង Tesla។

    ដោយឡែកនៅថ្ងៃនេះវិញ Fresh News Plus សូមនាំលោកអ្នកឱ្យមកស្គាល់ អតីត និងនាយក ប្រតិបត្តិ (CEO) បច្ចុប្បន្នរបស់ Twitter ទាំង ៤រូបដូចខាងក្រោម៖

    ១៖ លោក Jack Dorsey (២០០៦-២០០៨)

    នៅឆ្នាំ ២០០៦ គម្រោងបង្កើតបណ្ដាញសង្គម Twitter ត្រូវបានចាប់ផ្ដើម ដោយវាត្រឹមតែជាកន្លែងមួយសម្រាប់ ធ្វើការទំនាក់ទំនងលក្ខខណ្ឌជាសារអក្សរ «SMS» តូចមួយប៉ុណ្ណោះ និងត្រូវបានគេស្គាល់ឈ្មោះថា «twttr» ។ នៅក្នុងអំឡុងពេលនេះ លោក Jack Dorsey ត្រូវបានជ្រើសតាំងឱ្យឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ហើយនៅឆ្នាំ ២០០៨ លោក Dorsey បានសម្រេចចុះចេញពីតំណែង CEO និងបានឡើងកាន់ តំណែត ជាប្រធានក្រុមប្រឹក្សាភិបាល ខណៈដែល លោក Evan Williams ជាសហការស្ថាបនិក មកកាន់តំណែ CEO ជំនួសវិញ។

    ២៖ លោក Evan Williams (២០០៨-២០១០)

    លោក Evan Williams បច្ចុប្បន្នត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីបច្ចេកវិទ្យាមួយរូប ដោយលោកជាអ្នកបង្កើត គេហទំព័រដ៏ល្បី Blogger។ លោក Williams បានលក់ Blogger ទៅឱ្យ ក្រុមហ៊ុន Google ក្នុងតម្លៃមួយខ្ពស់ ប៉ុន្តែកិច្ចព្រមព្រៀងនោះមិនត្រូវបានបង្ហាញជាសាធារណៈឡើយ ចំណែកលុយដែល បានមកពីការលក់ Blogger គឺលោកបានយកទៅវិនិយោគ និងបង្កើត Twitter ឡើង។ នៅឆ្នាំ ២០១០ លោក Williams បានសម្រេចចុះចេញពីតំណែង ដោយបញ្ជាក់ហេតុផលថា លោកចង់យកចិត្ត ទុកដាក់លើការ ពង្រឹងយុទ្ធសាស្ត្រផលិតវិញ។

    ៣៖ លោក Dick Costolo (២០១០-២០១៥)

    នៅចុងឆ្នាំ ២០១០ ក្រោយពីលោក Williams បានសម្រេចចិត្តចុះចេញពីតំណែង ហើយការងារមួយនេះ ត្រូវ បានប្រគល់ឱ្យលោក Dick Costolo ជាអ្នកកាន់កាប់បន្ត។ នៅមុនពេលឡើងកាន់តំណែង CEO លោក Costolo គឺជានាយកគ្រប់គ្រងទូទៅ (COO) របស់ Twitter។ នៅពាក់កណ្ដាលឆ្នាំ២០១៥ លោក Costolo បាន លាឈប់ពីការងារ ប៉ុន្តែលោកនៅបន្តជាសមាជិកក្រុមប្រឹក្សាភិបាល។

    ៤៖ លោក Jack Dorsey (២០១៥-២០២១)

    អាចនិយាយបានថា គ្មានជម្រើស ទើបលោក Jack Dorsey ត្រូវត្រឡប់មកកាន់តំណែង CEO ម្ដងទៀត ក្រោយ ពេលលោក Costolo លាឈប់។

    ៥៖ លោក Parag Agrawal ២០២១-បច្ចុប្បន្ន)

    នៅចុងឆ្នាំ ២០២១ លោក Jack Dorsey បានលាលែងពីតំណែងនាយកប្រតិបត្តិ (CEO) ជាផ្លូវការម្ដងទៀត និងបានប្រគល់ឱ្យលោក Parag Agrawal ដែលជាប្រធានផ្នែកបច្ចេកវិទ្យា (CTO) ឡើងកាន់កាប់តំណែងបន្ត។ លោក Parag Agrawal គឺមានដើមកំណើតឥណ្ឌា និងសញ្ជាតិអាមេរិក បានកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៨៣ ។ នៅមុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Twitter លោក Agrawal បានចុះកម្មសិក្សា និងបម្រើការងារនៅក្នុងក្រុមហ៊ុនអាមេរិកធំៗដូចជា ក្រុមហ៊ុន AT&T, Microsoft Research និង Yahoo! Research ហើយនៅខែតុលា ឆ្នាំ២០១១ លោកបាន ចូលបម្រើការងារនៅក្នុង ក្រុមហ៊ុន Twitter ជាវិស្វករផ្នែក Software។ នៅក្នុងអំឡុងខែតុលា ឆ្នាំ ២០១៧ ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Twitter គឺលោក Adam Massinger បានលាលែងពីតំណែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ