• ក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាសជាផ្លូវការ ពីការគ្រប់គ្រង់ក្រុមហ៊ុនអ៉ីនធឺណិត Opennet

    (ភ្នំពេញ)៖ ក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង បានចេញសេចក្ដីជូនដំណឹង ដោយបានប្រកាសជាផ្លូវការ ពីការគ្រប់គ្រង់នៃការផ្ដល់សេវាក្រុមហ៊ុនអ៊ិនធឺណិត Opennet។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

    សេចក្ដីជូនដំណឹង របស់ក្រុមហ៊ុន Ezecom បានសរសេរយ៉ាងដូច្នេះថា «យើងខ្ញុំសូមស្វាគមន៍ ចំពោះអតិថិជន Opennet ដែលនឹងចូលរួមជាសមាជិកបន្ថែម នៃក្រុមគ្រួសាររបស់យើង»។

    ក្រុមហ៊ុន Ezecom ជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ក្រុមការងាររបស់យើងខ្ញុំ មានជំនាញខ្ពស់ ពោរពេញទៅដោយបទពិសោធន៍ និងតែងតែឈានមុខជានិច្ចជាមួយនឹងការបង្កើតនូវអ្វីថ្មីៗ។

    ក្រុមហ៊ុន Ezecom ប្តេជ្ញា និងធានាឲ្យបាននូវការផ្តល់សក្តានុពលខ្ពស់ សម្រាប់បុគ្គលគ្រប់រូប ដៃគូអាជីវកម្ម និងសង្គមជាតិកម្ពុជា ជាមួយនឹងទំហំអិនធឺណិតខ្ពស់ វិសាលភាពសេវាគ្របដណ្តប់ទូលំទូលាយ ដែលអាចធានាបាននូវអត្ថប្រយោជន៍ខ្ពស់ដល់អតិថិជន។

    យោងតាមសេចក្តីប្រកាសព័ត៌មានលេខ ២២០៤២ យ.ថ អប ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) អតិថិជន ទាំងអស់របស់ក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរមកក្រុមហ៊ុន Ezecom ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។

    គូសបញ្ជាក់ថា ក្រុមហ៊ុន Opennet បានជួបបញ្ហាបំណុលមិនអាចដោះស្រាយបាន ទើបមានការតែងតាំងឲ្យអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ