• Twitter ព្រមទទួលយកការស្នើសុំទិញក្រុមហ៊ុនក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកពីសំណាក់កំពូលមហាសេដ្ឋី Elon Musk

    (បរទេស)៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Twitter បានយល់ព្រមលើសំណើរនៃកិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គម មួយ នេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិកពីសំណាក់កំពូលមហាសេដ្ឋី Elon Musk ដោយកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យ ក្រុមហ៊ុន Twitter ក្លាយជាបណ្ដាញសង្គមឯកជន និងឯករាជ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

    មហាសេដ្ឋីលំដាប់ទី១នៅលើពិភពលោករូបនេះ បានសន្យាថា នឹងកម្ចាត់ការផ្ញើសារបែបអនាមិក ឬសាររំខាន «spam bots» នៅលើបណ្ដាញសង្គម Twitter ហើយបានអះអាងថា នឹងធ្វើឱ្យវាក្លាយជាបណ្ដាញសង្គមមួយដែលឯករាជ មានការបញ្ចេញ មតិ បែបសេរី និងមិនមានការរឹងបន្ដឹងទៅឡើងសិទ្ធិសេរីភាពនៃការបញ្ចេញមតិឡើយ ដែលសកម្មភាពមួយនេះត្រូវបានលោកតែង តែរិះគន់ជារឿយៗនៅលើគណនី Twitter របស់លោក។

    បើតាមការបញ្ជាក់ពីប្រភពខាងលើ លោក Musk បានចរចាទិញ Twitter ក្នុងតម្លៃ ៥៤,២០ដុល្លារអាមេរិក ក្នុងមួយហ៊ុន ហើយវាជាការទិញដោយផ្ទាល់ពីសំណាក់រូបលោក ពោលគឺមិនេះពាក់ព័ន្ធនឹងក្រុមហ៊ុន Tesla ឡើយ ប៉ុន្តែព័ត៌មាន មួយនេះ ក៏បានធ្វើឱ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងភ្លាមៗផងដែរ។

    នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Parag Agrawal បានប្រាប់និយោជិតកាលពីថ្ងៃចន្ទម្សិលមិញនេះថា អនាគតរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះគឺមិនប្រាកដប្រជាឡើយ បន្ទាប់ពីកិច្ចព្រមព្រៀងដែលត្រូវយកទៅជាក្រុមហ៊ុនឯកជន និងស្ថិតក្រោមការកាន់កាប់របស់មហាសេដ្ឋី Elon Musk។

    គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍មុននេះ បណ្ដាញសង្គម Twitter បានចេញគោលការណ៍ថ្មី ដោយកំណត់សិទ្ធិក្នុងការ កាន់កាប់ចំណែកភាគហ៊ុនសម្រាប់ម្ចាស់ហ៊ុនម្នាក់ៗមិនឱ្យលើសពី ១៥ភាគរយឡើយ ប៉ុន្តែសម្រាប់កិច្ចព្រមព្រៀងទិញលក់ នេះ គេនៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ