• តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ប្រាប់ពីមន្ទីរពេទ្យថា មិនបានស្លាប់ ដូចពាក្យចចាមអារ៉ាម ក្នុងបណ្ដាញសង្គមឡើយ

    (ភ្នំពេញ)៖ តារាចម្រៀងអាយ៉ៃជើងចាស់ លោកគ្រូ ព្រហ្ម ម៉ាញ មិនបានស្លាប់ ដូចពាក្យចចាមអារ៉ាម ដែលបានផ្អើលតៗគ្នាក្នុងបណ្ដាញសង្គមឡើយ គឺរូបលោកកំពុងសំរាកព្យាបាលជំងឺលើសឈាមធម្មតា! នៅមន្ទីពេទ្យប៉ាស៊ីហ្វិច ក្បែរស្ពានអាកាសពេទ្យលោកសង្ឃ។

    ថ្លែងប្រាប់ តារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ បានបញ្ជាក់ប្រាប់ចេញពីមន្ទីរពេទ្យមកថាពេលនេះសុខភាពភាពរបស់លោក បានធូស្រាលមួយកម្រិតហើយ លោកអាចនិយាយបាន និងពិសាអាហារបានច្រើនជាងមុន ពុំមានគ្រោះអកុសល្យដូចព័ត៌មានផ្អើលតៗគ្នានោះឡើយ។

    សូមបញ្ជាក់ថា តារាចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹង ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរ បន្ទាប់ពីលោកបានទៅចូលរួម ក្នុងកម្មវិធី Pleng Music Awards 2022 នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ហើយត្រូវបានខកខានវិញ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេពេទ្យភ្លាមៗផងដែរ។

    លោក ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃដ៏ឆ្នើមមួយរូប ដែលបានបូជាស្ទើរពាក់កណ្ដាលជីវិតក្នុងទម្រង់សិល្បៈដ៏កម្រមួយនេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសិល្បករផ្នែកអាយ៉ៃរូបណា អាចមានសមត្ថភាពដូចលោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។ ដោយសារតែទឹកចិត្តស្រឡាញ់ ទម្រង់សិល្បៈកេរ្តិ៍ដំណែលដូនតាមួយនេះ លោកក៏បានបើកថ្នាក់បង្រៀនអាយ៉ៃដោយមិនយកប្រាក់ ដល់អ្នកជំនាន់ក្រោយទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ