• iPhone SE+ 5G គ្រោងនឹងដាក់បង្ហាញនៅចុងខែមេសា ឬដើមខែឧសភាខាងមុខនេះ

    (បរទេស)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុន Display Supply Chain Consultants លោក Ross Young បានឱ្យដឹងថា iPhone SE+ 5G កំពុងតែត្រៀមចេញលក់ ដោយការផលិតបន្ទះអេក្រង់សម្រាប់ម៉ូដែលថ្មីកំពុងចាប់ផ្តើមនៅក្នុងខែនេះ ដែលមានន័យថា Apple អាចនឹងដាក់បង្ហាញ SE+ នៅចុងខែមេសា ឬ ដើមខែឧសភាឆាប់ៗខាងមុខនេះ។

    នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។

    បើតាមការបែកធ្លាយពីសំណាក់សារព័ត៌មានមួយចំនួនបានបង្ហាញថា ម៉ូដែលថ្មីដែលត្រៀមចេញនាពេលខាងមុខនេះនឹងនៅរក្សាការឌីហ្សាញចាស់ ហើយគេក៏មិនច្បាស់ដែលថាតើវានឹងបន្តប្រើប្រាស់អេក្រង់ LCD ទំហំ 4.7 អ៊ីញដដែល ដែលភ្ជាប់ជាមួយនឹងប៊ូតុងTouch ID នៅផ្នែកខាងមុខដូចមុនដែរឬទេ។

    ទូរស័ព្ទ iPhone ម៉ូដែល SE កាលពីឆ្នាំ ២០២០ ត្រូវបានបំពាក់ដោយបន្ទះឈីប Apple A13 និងមានលក្ខណៈពិសេស 4G modem (ការកំណត់រចនាសម្ព័ន្ធដូចគ្នានឹង iPhone 12 series កាលពីពាក់កណ្តាលឆ្នាំមុន) ហើយចំពោះម៉ូដែលថ្មីនេះនឹងទទួលបានបន្ទះឈីប និង Modem ថ្មីជាងម៉ូដែលមុនដែលវាគ្រោងបំពាក់បន្ទះឈីប Apple A15 និង Modem Snapdragon X60 ដូចទៅនឹង iPhone 13 series ។

    គួរបញ្ជាក់ផងដែរថា iPhone SE+ 5G ត្រូវបានគេសន្មត់ថានឹងបង្ហាញខ្លួនស្របជាមួយនឹង iPad Air ថ្មី ដែលប្រហែលជានឹងត្រូវបំពាក់ដោយបន្ទះឈីប A15 ដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ