• អ៊ីស្រាអែល បន្តបំបែកកត់ត្រាលើករណីឆ្លងកូវីដ១៩ ច្រើនបំផុតមិនធ្លាប់មានរហូតដល់«៤៨,០៩៥ករណី» ក្នុងមួយថ្ងៃ

    (យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ មានករណីថ្មីចំនួន ៤៨,០៩៥ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់១,៦៦៩,៦២៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

    នេះជាចំនួនករណីថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសកាលពីខែកុម្ភៈ ឆ្នាំ២០២០។

    ក្នុងថ្ងៃព្រហស្បតិ៍នេះដែរ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ១៦នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៨,២៩០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ