• គ្រូបង្រៀនបារាំង ចេញធ្វើកូដកម្មទូទាំងប្រទេស ជុំវិញភាពច្របូកច្របល់នៃវិធានការកូវីដ១៩របស់រដ្ឋាភិបាល

    (ប៉ារីស)៖ នៅទូទាំងប្រទេសបារាំង គ្រូបង្រៀនបានចេញធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីតវ៉ាលក្ខខណ្ឌការងារនៅក្នុងសាលារៀន ខណៈដែលប្រទេសនេះប្រឈមមុខនឹងរលកទី៤ នៃជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។

    គ្រូបង្រៀនអះអាងថា គោលការណ៍ណែនាំរបស់រដ្ឋាភិបាលចំពោះជំងឺកូវីដ១៩ មិនបានការពារបុគ្គលិកអប់រំ និងបានធ្វើឲ្យថ្នាក់រៀនមិនមានរបៀបរៀបរយ។

    ការតវ៉ានេះគឺជាដ៏ដំណឹងអាក្រក់ ចំពោះការទន្ទឹងរង់ចាំឈរឈ្មោះបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ខណៈដែលរដ្ឋាភិបាលរបស់លោក បាននិងកំពុងបង្ហាញពីភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺរាតត្បាត។ រដ្ឋមន្ត្រីសុខាភិបាលលោក Olivier Whelan ខ្លួនឯង បានធ្វើតេស្តវិជ្ជមាន។

    សហជីពគ្រូបង្រៀនដ៏ធំបំផុតរបស់ប្រទេសបាននិយាយថា បុគ្គលិកអប់រំប្រមាណ ៦២ភាគរយ នៃសាលាបឋមសិក្សា និងមធ្យមសិក្សាបានចូលរួមធ្វើកូដកម្មថ្ងៃនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ