• Chelsea ឈានទៅផ្តាច់ព្រ័ត្រពាន League Cup ក្រោយបន្តឈ្នះលើ Spurs

    (ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រពាន League Cup (Carabao Cup) ឆ្នាំនេះ នៅពេលបន្តឈ្នះ ១-០ លើម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur ក្នុងជើងទី២ នៃវគ្គ ៤ក្រុមចុងក្រោយរួចមកនៅយប់មិញ។

    ខ្សែបម្រើអង់គ្លេស Mason Mount បានបញ្ជូនបាល់ឲ្យខ្សែការពារ Antonio Rudiger បំប៉ោងសំណាញ់ទីបានសម្រេចនៅនាទី១៨ ក្រោយពេលជើងទី១ នៅទឹកដី Stamford Bridge ក៏ឈ្នះ ២-០ ទៅលើក្រុមដែលអតីតគ្រូបង្វឹកចាស់របស់ពួកគេដែលកំពុងដឹកនាំ Spurs គឺលោក Antonio Conte ដ្បិតកីឡាករអន្តរជាតិអាល្លឺម៉ង់ Rudiger ក៏រកបានគ្រាប់បាល់ដែរ ពេលតោខៀវបំបាក់ Spurs ៣-០ ក្នុងលីគកាលខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

    Chelsea ត្រូវរង់ចាំគូប្រជែង Liverpool ឬកាំភ្លើងធំ Arsenal ប្រកួតផ្តាច់ព្រ័ត្រនាចុងខែកុម្ភៈ ឆ្នាំ២០២២ ដ្បិតទាំងពីរក្រុមពុំទាន់ប្រកួតបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឡើយទេ ដោយសារសមាជិកក្នុងក្រុមមានការឆ្លងកូវីដ-១៩ ច្រើនពេក។

    Chelsea បច្ចុប្បន្នបានឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៣លើកជាប់ៗគ្នាហើយ ក្រោមការបង្វឹករបស់លោក Thomas Tuchel គិតចាប់តាំងពីចូលដឹកនាំក្រុមនៅទីក្រុង London ប្រទេសអង់គ្លេសមួយនេះជិត ១ឆ្នាំមកជំនួសកៅអីលោក Frank Lampard ដែលត្រូវបានដកតំណែង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ