• CEO របស់ Alphabet លោក Sundar Pichai ប្រឈមមុខនឹងការសាកសួរក្នុងពាក្យបណ្ដឹងរំលោភឯកជនភាព

    (អាមេរិក)៖ លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Alphabet Inc ត្រូវបានគេរាយការណ៍មកថា អាចនឹងប្រឈមមុខនឹងការសាកសួរ ចម្លើយពីសំណាក់ចៅក្រុមសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ាពាក់ព័ន្ធនឹងពាក្យបណ្ដឹងមួយកាលពីឆ្នាំ២០២០ ដោយបានចោទប្រកាន់ថាក្រុមហ៊ុន Google បានតាមការប្រើប្រាស់អ៊ីនធើណែតរបស់អ្នកប្រើប្រាស់ដោយខុសច្បាប់។

    យោងតាមការចេញផ្សាយរបស់ព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០២០ អ្នកប្រើប្រាស់ បាន ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Google ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះបានរំលោភបំពាន លើឯកជនភាព របស់អ្នកប្រើប្រាស់ដោយខុសច្បាប់ ពោលគឺបានតាមដានរាល់សកម្មភាពប្រើប្រាស់អ៊ីនធើណែតរបស់ពួកគេតាមរយ:កម្មវិធី Google Chrome បើទោះបីជាពួកគេប្រើប្រាស់មុខងារ «Private mode ឬ Incognito» ក៏ដោយ។

    ថ្មីៗនេះ អ្នកប្រើប្រាស់បានបង្ហាញពីក្ដីបារម្ភរបស់ពួកគេជាថ្មីម្ដងទៀតទៅលើអំពីឯកជនភាព ដូច្នេះហើយទើប តុលាការ គ្រោងនឹង កោះហៅ នាយកប្រតិបត្តិជនជាតិឥណ្ឌារូបនេះមកសាកសួរចម្លើយ ខណ:ដែលអ្នកនាំពាក្យរបស់ Google បានលើកឡើងថា ការចោទប្រកាន់ខាងលើគឺហួសពីការគិត។

    នៅក្នុងឯកសារជាច្រើនបានលើកឡើងថា ករណីរំលោភបំពានឯកជនភាពនេះគឺបណ្ដាលមកពីលោក Pichai ដោយហេតុថាគាត់គឺជាអ្នក បញ្ជាឱ្យមានការតាមដាននូវសកម្មភាពអ្នកប្រើប្រាស់បើទោះបីជាស្ថិតក្នុង «Private mode ឬ Incognito» ដូច្នេះហើយ ការកោះហៅ លោក មកសួរចម្លើយគឺជារឿងត្រឹមត្រូវបំផុត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ