• Wikipedia ចាប់ផ្តើមគិតលុយម្ដងមិនបន្តឲ្យ Google និង Amazon ប្រើហ្វ្រីទៀតទេ

    ក្រុមការងារ ​Wikipedia បង្កើតបានសេវាកម្មមួយថ្មីដាច់ដោយឡែកឈ្មោះថា «Wikimedia Enterprise» និងកំពុងចរចារជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Google, Amazon, Facebook និង Apple តម្រូវឲ្យបង់ប្រាក់សិន មុននឹងទាញយកទិន្នន័យដាក់លើ platform ពួកគេ។

    ក្រុមហ៊ុនបច្ចេកវិទ្យាធំៗខាងលើ ត្រូវបានគេដឹងថាបានភ្ជាប់ប្រើប្រាស់ Wikimedia foundation database ដើម្បីយកទៅដាក់នៅលើផលិតផលរបស់ខ្លួនដូចជា៖ បច្ចេកវិទ្យា Search ជាអក្សរឬជាសំឡេងដូចជា Siri, Alexa និង Alphabet search engine អស់ជាច្រើនឆ្នាំ។

    ចំពោះតម្លៃវិញត្រូវបានប្រភពព័ត៌មានបង្ហើបថា ខ្ទង់ ២ មុឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំឬអាចកើនឡើងដល់ ៥ មុឺនដុល្លារក្នុងមួយឆ្នាំ ដើម្បីអាចចូលទៅប្រើប្រាស់ ឬ access data ធំៗនានាពីគេហទំព័រ Wikipedia ។ គម្រោងនេះត្រូវបានដាក់ឲ្យប្រើប្រាស់ផ្លូវការ កាលពីខែមីនាឆ្នាំ ២០២១ ។

    ផ្ទុយទៅវិញគេសង្កេតឃើញថា បើភាគីខាង Google ឬ Amazon មិនពេញចិត្តចំពោះចំណាត់ការនេះអាចដកខ្លួន ឬទៅសេវាកម្មផ្សេងបាន។ ចំពោះអ្នកប្រើប្រាស់ធម្មតា នៅតែអាចចូលទៅស្វែងរកព័ត៌មានលើ Wikipedia ដោយមិនគិតថ្លៃដដែល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ