• សំខាន់! ផ្អាកបណ្ដោះអាសន្ន ទៅលើអាជីវកម្មរួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែធ្នូ!

    រដ្ឋបាលរាជធានីភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

    សកម្មភាព​ការងារ​និង​អាជីវកម្ម​មាន​ហានិភ័យ​ខ្ពស់​នៃការ​ឆ្លង​រាល​ដាល​ជំងឺកូវីដ១៩ នោះ​រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក។

    ចំពោះការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដូចជា​ ការរៀបអាពាពិពាហ៍ បុណ្យ ពិធីសាសនានានាគឺ​មិន​ឲ្យលើសពី៥០នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ