• Apple អាចនឹងលក់ iPhone បាន ៨០លានគ្រឿងនៅក្នុងរដូវកាលវិស្សមកាលចុងឆ្នាំនេះ

    (អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងលក់ iPhone បានច្រើនជាង ៨០លានគ្រឿងនៅក្នុងរដូវកាលឈប់ស ម្រាក និង ដើមទិញទំនិញចុងឆ្នាំ ខណៈដែលសង្វាក់ផ្គត់ផ្គង់កំពុងញាប់ដៃក្នុងការផលិតឱ្យទាន់តម្រូវការទីផ្សារ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Apple Insider នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

    លោក Daniel Ives មកពីស្ថាប័នវិភាគ Wedbush បានថ្លែងប្រាប់សារព័ត៌មាន Apple Insider ថា iPhone 13 Pro គឺនៅតែជា iPhone មួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយនៅរដូវកាលឈប់សម្រាកចុងឆ្នាំនេះ iPhone 13 Pro នឹងបន្តនាំមុខគេ ប៉ុន្តែ Apple អាច នឹង ជួបបញ្ហា ព្រោះថាតម្រូវការអាចនឹងមានលើសពីការផ្គត់ផ្គង់រហូតដល់ ១៥ភាគរយ។

    លោក Ives បានប ញ្ជាក់បន្ថែមទៀតថា ប្រទេសដែលមានតម្រូវការ iPhone ឬ iPhone 13 Pro ខ្ពស់ជាងគេនៅក្នុងត្រីមាសចុងឆ្នាំនេះគឺ ចិន និងសហរដ្ឋអាមេរិក ដែលទីផ្សារទាំងពីរប្រទេសនេះនឹងជួយរុញច្រានឱ្យ Apple លក់ iPhone សរុបបាន ៨០លានគ្រឿងនៅក្នុងត្រីមាសទី៤ ឬត្រីមាសចុងឆ្នាំនេះ ដោយក្នុងនោះយ៉ាងហោចណាស់ក៏មាន iPhone 13 ចំនួន ១៥លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន។

    អ្នកវិភាគរូបនេះក៏បានរំលេចឱ្យដឹងផងដែរថា នៅក្នុងឱកាសថ្ងៃ Black Friday និង Christmas យ៉ាងហោចណាស់ក៏ Apple លក់ iPhone បាន ៤០លានគ្រឿងដែរ។

    គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានជួបបញ្ហាទៅលើការផលិត iPhone 13 និងបានកាត់បន្ថយសង្វាក់ផលិត កម្ម iPad រហូតដល់ ៥០ភាគរយ ដើម្បីយកគ្រឿងបង្គុំមកបំពេញតម្រូវការក្នុងការផលិត iPhone ថ្មីវិញ ព្រោះវាមានតម្រូវការខ្ពស់ជាង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ