• Tesla ត្រូវបានធនាគារវិនិយោគដ៏ធំរបស់អាមេរិកប្ដឹងពីបទរំលោភកិច្ចព្រមព្រៀងលក់ហ៊ុន និងបានជំពាក់លុយជាង ១៦២លានដុល្លារ

    (អាមេរិក)៖ ធនាគារដ៏ធំមួយរបស់អាមេរិក JPMorgan Chase & Co បានប្ដឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ថាបានរំលោភ លើ កិច្ច ព្រមព្រៀងទិញលក់ហ៊ុន និងបានជំពាក់លុយខ្លួនប្រមាណជាង ១៦២លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។

    ធនាគារវិនិយោគមួយនេះ និងក្រុមហ៊ុន Tesla ក្រោមការដឹកនាំរបស់លោក Elon Musk បានចុះកិច្ចព្រមព្រៀងដែលអនុញ្ញាតិឲ្យភាគីខាង JPMorgan Chase & Co ទិញយកហ៊ុនពីភាគី Tesla ក្នុងពេលវេលា និងតម្លៃកំណត់មួយជាក់លាក់។ បើសិនជានៅក្នុងពេលកំណត់នោះ តម្លៃហ៊ុនរបស់ Tesla មិនមានអ្វីប្រែប្រួលនោះទេ នោះភាគីទាំងពីរនឹងមិនមានអ្វីជំពាក់គ្នានោះទេ ប៉ុន្តែបើសិនជាតម្លៃហ៊ុនធ្លាក់ចុះនៅពេលក្នុង កំណត់នោះ ភាគីខាង Tesla ត្រូវទូទាត់នូវសំណងទៅឱ្យខាងធនាគារ JPMorgan Chase & Co វិញ ដើម្បីឱ្យគ្រប់ប្រាក់ថ្លៃដើម។

    នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ ២០១៤ ដោយក្រុមហ៊ុន Tesla បានកំណត់យកចន្លោះខែមិថុនា និងកក្កដា ឆ្នាំ២០២១ ធ្វើជាថ្ងៃផុតកំណត់ក្នុងការលក់ហ៊ុនឱ្យ JPMorgan Chase & Co ជាមួយនឹងតម្លៃ ៥៦០ដុល្លារក្នុងមួយហ៊ុន ប៉ុន្តែនៅក្នុងឆ្នាំ ២០១៨ លោក Elon Musk បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថាលោកចង់ប្រែក្លាយ Tesla ទៅជាក្រុមហ៊ុន ឯកជនក្នុងតម្លៃ ៤២០ ដុល្លារក្នុងមួយហ៊ុន ដែលនាំឱ្យតម្លៃហ៊ុនរបស់ Tesla បានធ្លាក់ចុះក្រោយពេលលោកបង្ហោះសារនេះ។

    នេះជាមូលហេតុដែលនាំឱ្យធនាគារ JPMorgan Chase & Co ប្ដឹងក្រុមហ៊ុន Tesla ថាបានរំលោភ លើ កិច្ច ព្រមព្រៀងទិញលក់ហ៊ុន និងបានជំពាក់លុយខ្លួនប្រមាណជាង ១៦២លានដុល្លារអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ