• Neymar នឹងអវត្តមាន ក្នុងការប្រកួតជម្រុះ World Cup របស់ប្រេស៊ីល ប៉ះអាហ្សង់ទីន ដោយសាររបួសសាច់ដុំ

    (រីយ៉ូ)៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងខកខានការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០២២ នៃក្រុមជម្រើសជាតិរបស់លោក ដែលត្រូវប៉ះនឹងអាហ្សង់ទីន ដោយសារតែរងរបួសសាច់ដុំជើង។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

    កីឡាករវ័យ ២៩ឆ្នាំរូបនេះត្រូវបានដកចេញពីការប្រកួតនៅថ្ងៃអង្គារ នាទីក្រុង San Juan របស់អាហ្សង់ទីន បន្ទាប់ពីមានការឈឺចាប់ នៅជើងខាងឆ្វេងរបស់លោក។

    «Neymar Jr បានលើកឡើងថា លោកមានអារម្មណ៍មិនមានសុវត្ថិភាពអំពីស្ថានភាពសុខភាព ហើយដោយសារមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីពិនិត្យបន្ថែម។ គណៈកម្មការបច្ចេកទេសបានសម្រេចឲ្យកីឡាករសម្រាក ដោយមិនធ្វើដំណើរទៅជាមួយក្រុមនោះទេ» នេះបើតាម CBF បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

    ប្រេស៊ីល កំពុងនាំមុខគេនៅក្នុងការប្រកួតជម្រុះ ១០ក្រុមនៅទ្វីបអាមេរិកខាងត្បូង មាន ៣៤ពិន្ទុពី ១២ប្រកួត និងមាន ៦ពិន្ទុនាំមុខក្រុមលំដាប់លេខ២ អាហ្សង់ទីនផងដែរ។

    ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានធានានូវកៅអីរបស់ពួកគេសម្រាប់ការប្រកួត World Cup នាឆ្នាំក្រោយនៅប្រទេសកាតាហើយ ជាមួយនឹងជ័យជម្នះ ១-0 លើកូឡុំប៊ី ក្នុងទីក្រុង Sao Paulo កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

    ក្រុមកំពូលទាំង៤ នៅក្នុងពូល នឹងទទួលបានកៅអីដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតនៅប្រទេសកាតា នាឆ្នាំក្រោយ ខណៈក្រុមឈរនៅលំដាប់ទី៥ ត្រូវបន្តទៅប្រកួតជម្រុះសម្រេចលទ្ធផលអន្តរទ្វីប (Playoff) ជាបន្តទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ