• លោក Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មី របស់ក្លិប Aston Villa

    (ឡុងដ៍)៖ ក្លិបបាល់ទាត់ Aston Villa បានតែងតាំងលោក Steven Gerrard ជាអ្នកចាត់ការថ្មីរបស់ពួកគេ, នេះបើតាមការបញ្ជាក់ ពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

    «ក្រុមប្រឹក្សាក្លិប Aston Villa រីករាយក្នុងការតែងតាំងលោក Steven ជាគ្រូបង្គោលថ្មីរបស់ពួកយើង», នេះបើតាមនាយកប្រតិបត្តិក្លិប លោក Christian Purslow បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

    អតីតប្រធានក្រុមបាល់ទាត់ Liverpool រូបនេះ បានលាលែងពីតំណែងជាអ្នកចាត់ការក្លិប Rangers មកកាន់តំណែងក្លិប Villa បន្ទាប់ពីក្លិបនេះ បានចាញ់៥ប្រកួតជាប់ៗគ្នា នៅលីគ Premier League។

    លោក Gerrard បានដឹកនាំក្លិប Rangers ទៅដណ្តើមបានពានរង្វាន់ Scottish Premiership ជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំ កាលពីរដូវកាលមុន, បញ្ចប់យុទ្ធនាការមិនធ្លាប់ចាញ់ ក្នុងលីគ។

    លោក Gerrard ត្រូវបានគេចាត់ទុកជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្ត្រ Premier League, ស៊ុតបាល់បញ្ចូលទីបាន១៨៦គ្រាប់ ក្នុងការបង្ហាញខ្លួន៧១០ប្រកួត សម្រាប់ក្លិប Liverpool។

    គួរបញ្ជាក់ថា នេះគឺជាការងារជាអ្នកចាត់ការលើកដំបូង របស់លោក Steven Gerrard នៅក្លិបដែលលេងនៅលីគកំពូល របស់អង់គ្លេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ