• កូនស្រីអាយុ១ឆ្នាំ របស់តារាចម្រៀង Ed Sheeran ឆ្លងជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នកំពុងដាក់ឲ្យនៅដោយឡែក

    (អង់គ្លេស)៖ ដូចទស្សនិកជនបានជ្រាបហើយថា ប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងល្បីឈ្មោះម្ចាស់បទ «Shape of You» គឺលោក Ed Sheeran បានប្រកាសថា លោកបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ដែលធ្វើឲ្យខកខានចូលរួមការប្រគំតន្រ្តីដោយផ្ទាល់។ យ៉ាងណាមិញ នៅពេលនេះស្រាប់តែមានសេចក្តីរាយការណ៍មកថា កូនស្រីរបស់លោកដែលមានអាយុទើប១ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ពីលោក ខណៈលោកនិងកូនស្រី ត្រូវបានដាក់នៅដោយឡែកពីសមាជិកគ្រួសារដទៃទៀត។

    ដោយសារតែបានរកឃើញថា ខ្លួនមានវិជ្ជមានកូវីដ-១៩ បានធ្វើឲ្យតារាចម្រៀង Ed Sheeran ខកខានច្រៀង និងសម្តែងបទចម្រៀងថ្មីរបស់លោក បានដោយផ្ទាល់ទៅកាន់ទស្សនិកជន ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ដែលនឹងធ្វើឡើងនៅពេលខាងមុខ ប៉ុន្តែលោកបានសន្យារថា នឹងព្យាយាមសម្តែងឲ្យអ្នកគាំទ្របានទស្សនាតាមរយៈអនឡាញ ចេញពីផ្ទះរបស់លោកតែម្តង។

    ងាកមកកូនស្រីអាយុ១ឆ្នាំ ជាទីស្រឡាញ់របស់លោក ដែលមានឈ្មោះថា Lyra Sntarctica ទើបតែរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីលោក ខណៈបច្ចុប្បន្នលោកនិងកូនស្រី ត្រូវបានដាក់ឲ្យនៅជាមួយគ្នា ក្នុងបន្ទប់ដាច់ដោយឡែកមួយ រយៈពេល១០ថ្ងៃ។ កូនស្រីរបស់លោក ត្រូវបានគេដឹងថា បានកើតនៅខែកញ្ញា ឆ្នាំ២០២០។

    គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះរបស់អង់គ្លេស លោក Ed Sheeran បានរកឃើញមានជំងឺកូវីដ-១៩ ស្របពេលដែលអាល់ប៊ុមថ្មីរបស់លោក ចំណងជើងថា «Equals» ត្រៀមបញ្ចេញនៅថ្ងៃទី២៩ ខែតុលា ខាងមុខនេះ។ ជាពិសេស ការមានជំងឺកូវីដ-១៩ បានធ្វើឲ្យគម្រោងការសម្តែងតន្ត្រីធំៗ ដែលជាការសម្តែងដោយផ្ទាល់ របស់លោកទាំងប៉ុន្មាន ត្រូវបានខកខានផងដែរ ដោយបង្វែរមកធ្វើតាមអនឡាញវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ