• ថៃ​គ្រោង​ថវិកា​ ៣លាន​ដុល្លារ​ ​ជួល​ LISA និង​ Andrea Bocelli មក​ច្រៀងក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​

    លោក ភីភីផាត រ៉ាតឃីតប្រាកាន (Phiphat Ratchakitprakarn) រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​កីឡា ប្រទេស​ថៃ​ ​បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្រសួង​របស់​លោក​បាន​គ្រោង​ថវិកា​ប្រមាណ​ ៣​លាន​ដុល្លារ​ (១០០លាន​បាត) ​ក្នុង​ការ​ជួល​ LISA កំពូល​តារា​ចម្រៀង​ K-pop ដើម​កំណើត​ថៃ​ ដែល​​​ជា​សមាជិក​មួយ​រូប​របស់​ BLACKPINK និង​ លោក​ Andrea Bocelli កំពូល​អ្នក​ចម្រៀង​អូប៉េរ៉ា​ប្រចាំ​ប្រទេស​អ៊ីតាលី​ មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាង​មុខ​ នៅ​ទី​ក្រុង​ភូគេត​ ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Bangkok Post ។

    បើ​តាម​ប្រភព​ខាង​លើ​ គោល​បំណង​នៅ​ក្នុង​ការ​ជួល​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​មក​ច្រៀង​ក្នុង​ថ្ងៃ​ឆ្លង​ខាង​មុខ​ គឺ​ជា​ការ​បោះ​ទុន​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​ឲ្យ​ចូល​រួម​ ក្នុង​ការ​ដំណើរ​ការ​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ ដើម្បី​ជួយ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​។

    បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Thai PBS ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ​នឹង​តៀម​លុយ​សរុប​ប្រមាណ​ ៦លាន​ដុល្លារ​ (២០០លានបាត) ដើម្បី​ចំណាយ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​ខាង​លើ​ទាំង​ស្រុង​។

    ចំពោះ​ការ​ចំណាយ​ទុន​រាប់​លាន​ដុល្លារ​ក្នុង​ការ​រៀប​ចំ​គម្រោង​ ក៏​ត្រូវ​មហា​ជន​នៅ​ថៃ​ជា​ច្រើន​នៅ​តាម​បណ្ដាញ​សង្គម​មាន​ការ​មិន​ពេញ​ចិត្ត​ និង​ភ័យ​ព្រួយ​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ ផង​ដែរ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ