• ក្រុមហ៊ុន Google កាត់បន្ថយថ្លៃសេវាកម្មនៅលើ Play Store រហូតដល់ ១៥ភាគរយ

    (អាមេរិក)៖ ក្រុមហ៊ុន Google ដែលស្ថិតក្រោមការគ្រប់គ្រង់របស់ Alphabet Inc បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបាននិងកំពុងតែ បញ្ចុះ តម្លៃនៃសេវាកម្ម subscription នៅលើ Play Store រហូតដល់ទៅ ១៥ភាគរយ ដោយការបញ្ចុះតម្លៃនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ Developer និងដៃគូសហការ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ននេះ Developer ត្រូវបង់ថ្លៃ សេវាកម្មនៅលើ Play Store ចំនួន ៣០ភាគរយ សម្រាប់ឆ្នាំដំបូង និង ១៥ភាគរយនៅឆ្នាំបន្តបន្ទាប់។

    ក្រុមហ៊ុន Google បានបង្ហោះសារនៅលើប្លក់ផ្ទាល់ខ្លួនថា «យើងបានឮពីការលំបាករបស់អតិថិជនទៅលើការ subscription ថាមានតម្លៃ ថ្លៃ ខណៈដែល Developer បានបញ្ជាក់មកពីខាងក្រុមហ៊ុន Google គិតថ្លៃសេវាកម្មខ្ពស់ ដូច្នេះពួកគេត្រូវតែយកថ្លៃសេវាកម្ម របស់ពួកគេ ខ្ពស់ទៅតាមនោះផងដែរ។ បញ្ហានេះបានធ្វើឱ្យ Google រងនូវការរិះគន់យ៉ាងខ្លាំង ដូច្នេះហើយដើម្បីរក្សានូវផលប្រយោជន៍សម្រាប់ គ្រប់គ្នា យើងបានសម្រេចធ្វើការបញ្ចុះតម្លៃរហូតដល់ ១៥ភាគរយ ហើយយើកក៏កំពុងតែសម្រួលអ្វីៗផ្សេងទៀតដើម្បីឱ្យកាន់តែប្រសើរឡើយ»។

    ការបញ្ចុះតម្លៃនេះប្រហែលជាអាចនឹងចាប់ផ្ដើមអនុវត្តនៅខែមករាឆ្នាំក្រោយ ហើយប្រហែលជាក្រុមហ៊ុន Google លើកទឹកចិត្តដល់ Developer ឱ្យធ្វើការផ្លាស់ប្ដូរវិធីសាស្ត្រនៃការបង់ប្រាក់ផងដែរ។

    កាលពីថ្មីៗនេះ ក្រុមហ៊ុន Microsoft Corp និង Spotify Technology SA បានរិះគន់ក្រុមហ៊ុន Google ថាបានគិតថ្លៃសេវាកម្មខ្ពស់ពេក ដែលនាំឱ្យក្រុមហ៊ុនតូចៗ ឬក្រុមហ៊ុន Startup ថ្មីពិបាកក្នុងការដំណើរការនៅលើ Play Store។

    គួរបញ្ជាក់ផងដែរថា កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសនឹងកាត់បន្ថយថ្លៃសេវាកម្មពី Developer នៅលើ Play Store រហូតដល់ពាក់កណ្ដាលបើសិនជាពួកគេរកចំណូលបាននៅឆ្នាំដំបូង១លានដុល្លារក្នុងរយៈពេល១ឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ