• ភាពយន្តកូរ៉េ «Squid Game» និងតួអង្គពាក់លេខ ៤៥៦ ទទួលបានការតែងតាំង សម្រាប់ពានរង្វាន់ «Gotham Awards» នៅអាមេរិក

    (កូរ៉េ)៖ ភាពយន្តភាគរបស់កូរ៉េ ដែលផ្ទុះការចូលទស្សនាខ្លាំងនៅលើសេវាកម្ម Netflix គឺ «Squid Game» និងតារាសម្តែងក្នុងរឿងនេះ គឺលោក Lee Jung Jae ដែលជាតួប្រុសពាក់អាវលេខ ៤៥៦ ត្រូវបានរាយការណ៍មកថា បានទទួលការតែងតាំងសម្រាប់ពានរង្វាន់ នៅក្នុងព្រឹត្តិការណ៍ភាពយន្តឯករាជ្យប្រចាំឆ្នាំ លើកទី៣១ ដែលធ្វើឡើងនៅទីក្រុង New York សហរដ្ឋអាមេរិក នាពេលខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

    នៅថ្ងៃនេះ ស្ថាប័នរៀបចំពានរង្វាន់ «Gotham Awards» បានចេញសេចក្តីប្រកាសជាផ្លូវការមួយថា ក្នុងឆ្នាំ២០២១នេះ រឿងភាគដ៏ល្បីរបស់កូរ៉េ គឺ «Squid Game» ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ចំនួន២។ ក្នុងចំណោម២នោះ ពានរង្វាន់១ គឺបានទៅលើភាពយន្ត «Squid Game» ផ្ទាល់ក្នុងនាមជា «ភាពយន្តភាគដែលផ្ទុះការគាំទ្រខ្លាំង» និងពានរង្វាន់មួយទៀត បានទៅលើតារាប្រុស Lee Jung Jae ដែលពាក់អាវលេខ ៤៥៦ ជាបុរសចុងក្រោយគេ ដែលអាចរស់រានមានជីវិតទទួលបានជ័យជំនះលើហ្គេម ទទួលបានពាន «តារាសម្តែងឆ្នើម»។

    ព្រឹត្តិការណ៍ទទួលពានរង្វាន់ប្រចាំឆ្នាំ Gotham Awards លើកទី៣១នេះ នឹងត្រូវធ្វើឡើងក្នុងទីក្រុង New York នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

    គួរបញ្ជាក់ផងដែរថា ភាពយន្ត «Squid Game» របស់កូរ៉េខាងត្បូងគឺជាភាពយន្តកំពុងល្បីផ្ទុះខ្លាំង នេះគឺនិយាយពីក្រុមសង្គមងងឹតរៀបចំហ្គេមនៅលើកោះដាច់កស្រយាលមួយ ។ ចំពោះអ្នកចូលរួមលេងហ្គេមសុទ្ធតែដឹងថាហ្គេមនេះ បើលេងចាញ់គឺត្រូវបាត់បង់ជីវិត តែដោយសារចង់បានលុយខ្លាំងពេលពួកគេបានប្ដូរជីវិតដើម្បីបានរង្វាន់ជាទឹកលុយច្រើនមហាសាលពីការឈ្នះហ្គេមនោះ។ យ៉ាងណាមិញ បន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់មួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យ លើសពីការរំពឹងទុកក្នុងវគ្គមួយ ក្រុមហ៊ុនក៏កំពុងផលិតវគ្គពីរជាបន្តផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ