• AirPods ជំនាន់ទី ៣ ចេញតម្លៃឲ្យកុម្ម៉ង់ទិញនៅខ្មែរហើយ

    AirPods 3rd generation ដែល​ប្រកាស​ចេញផ្លូវការកាល​ពី​យប់​មិញ​នេះ ត្រូវ​បាន​ហាង​ធំ​មួយ​នៅ​ខ្មែរ បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ហើយ ដែល​ជា​ស្តុក​ដំបូង​ពី Apple USA នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ហាង UFO Store ។

    AirPods 3rd generation កាសឥតខ្សែជំនាន់ទី៣នេះ មានមុខងារ Adaptive EQ និង spatial audio ជាមួយតួខ្លួនមីដូចនឹង AirPods Pro ប៉ុន្តែ​មាន​ថា​មពល​ថ្មកាន់យូរជាងមុន រហូត​ដល់ទៅ ៦ម៉ោង ហើយបើប្រើប្រអប់សាក អាចប្រើកាសដល់ទៅ ៣០ម៉ោង ប្រើពេល​សាកថ្ម៥នាទី អាចស្ដាប់បានដល់ទៅ ១ម៉ោង។

    តាម​ដំណឹង​ពី​ហាង UFO Store ដែល​មាន​បង្ហាញ​នេះ សម្រាប់​ការ​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ កាសឥតខ្សែជំនាន់ទី៣នេះ មាន​តម្លៃ​ប្រមាណ​ជា ២០៩ដុល្លារ។ គួរ​ឲ្យ​ដឹង​ដែល​ថា AirPods 3 ដាក់លក់តម្លៃ ១៧៩ដុល្លារសម្រាប់​ទីផ្សារ​បរទេស និងចាប់ផ្ដើមបើ​ឲ្យ​កុម្ម៉ង់ទិញ​ចាប់ពីថ្ងៃនេះទៅ នឹងដាក់លក់ផ្លូវការនៅថ្ងៃចន្ទ ទី២៥ ខែតុលា។

    គូស​បញ្ជាក់​ថា AirPods 3 និងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។ លើសពីនេះ វាក៏មានមុខងារ Instant connection ពេលស្ដាប់តន្រី្តពី Mac អ្នកក៏អាចទទួលទូរសព្ទពី iPhone ដោយមិនបាច់ភ្ជាប់ឧបករណ៍ទៅមកនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ