• Update ទៅ Window 11 រួចកុំភ្លេច Clean-up ក្នុង OS Drive ព្រោះស៊ីជិត 20GB

    កន្លងទៅយើងធ្លាប់បង្ហាញពីរបៀប អាប់ឌែតទៅ Window 11 ដោយឥតគិតថ្លៃ ប៉ុន្ដែបន្ទាប់ពីអាប់ឌែតរួចរាល់ ប្រព័ន្ធនឹងបន្សល់ឯកសារទាក់ទងនឹង File Window 10 (OS ចាស់) ដែលវាមានទំហំធំ អ្នកគប្បីលុបវាចេញ ព្រោះអាចខាតទំហំផ្ទុកកុំព្យូទ័រ ប្រមាណជា 20GB ផងដែរ។

    ដូចនេះដើម្បីលុប ឬClean-up file Window 10 លើ OS Drive សូមអនុវត្តតាមជំហានខាងក្រោម៖

    • ចូលទៅកាន់ Drive Window 11 (ជា Default គឺ Drive C)
    • ចុច Mouse ស្ដាំ > Properties >
    • លើផ្ទាំង Properties ចុចយក Disk Cleanup > Clean up system files
    • បន្ទាប់មក ចុចលើ Pervious Windows Installation

    ក្នុងនេះអ្នកក៏អាចចុចគ្រីសយក លុបរាល់ឯកសារផ្សេងៗដែលជា Temporary file, ធុងសំរាម និង internet ឥតបានការដែលធ្វើឱ្យយឺតកុំព្យូទ័រផងដែរ។

    • បន្ទាប់មកចុចយក Ok > Delete files ជាការស្រេច។

    ចំណាំ៖ បើសិនជាអ្នកសម្រេចលុប Pervious Windows Installation នោះអ្នកមិនអាច restore កុំព្យូទ័រទៅកាន់ Window 10 បាននោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ