• លោក Xi Jinping ៖ បញ្ហាតៃវ៉ាន់នឹងត្រូវបានដោះស្រាយជាដាច់ខាតស្របជាមួយការស្តារភាពរុងរឿងខ្លាំងក្លារបស់ប្រជាជាតិចិនឡើងវិញ

    (ប៉េកាំង)៖ ថ្ងៃទី៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅក្នុងមហាមីទី្ទងរំលឹកខួប១១០ឆ្នាំនៃបដិវត្តន៍ស៊ីនហៃថា៖ បញ្ហាតៃវ៉ាន់កើតឡើងដោយសារតែ ប្រជាជាតិទន់ខ្សោយ និងកើតមានចលាចល ដូចនេះនឹងត្រូវបានដោះស្រាយជាដាច់ខាតស្របជាមួយការស្តារភាពរុងរឿងខ្លាំងក្លា នៃប្រជាជាតិចិនឡើងវិញ។

    ភារកិច្ចប្រវត្តិសាស្ត្រស្តីពីការបង្រួបបង្រួមមាតុប្រទេសត្រូវតែសម្រេចឱ្យបាន ហើយក៏មុខជានឹងសម្រេចបានជាមិនខាន! លោក Xi Jinping បានគូសបញ្ជាក់ថាការសម្រេច បាននូវការបង្រួបបង្រួមមាតុប្រទេសដោយសន្តិវិធី គឺសមស្របបំផុតចំពោះផលប្រយោជន៍រួមរបស់ប្រជាជាតិចិន ក៏បូករួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ។ យើងប្រកាន់ខ្ជាប់ គោលនយោបាយ «បង្រួបបង្រួមដោយសន្តិវិធី ប្រទេស១ប្រព័ន្ធគ្រប់គ្រង២» ប្រកាន់ខ្ជាប់គោលការណ៍ប្រទេសចិនតែមួយនិងគំនិតឯកភាព «២ កញ្ញា» ដើម្បីជំរុញ ទំនាក់ទំនងរវាងត្រើយទាំងសងខាងឱ្យអភិវឌ្ឍដោយសន្តិភាព។

    លោកបានលើកឡើងថា «តៃវ៉ាន់ឯករាជ្យ» ជាឧបសគ្គធំបំផុតនៃការបង្រួបបង្រួមមាតុប្រទេស ហើយក៏ជាគ្រោះថ្នាក់កំបាំងដ៏ធ្ងន់ធ្ងរនៃការស្តារភាពរុងរឿងខ្លាំងក្លារបស់ ប្រជាជាតិចិនឡើងវិញផងដែរ។ អ្នកដែលបំភ្លេចបុព្វបុរសរបស់ខ្លួន ក្បត់មាតុប្រទេសនិងបំបែកបំបាក់ប្រទេសជាតិនឹងត្រូវប្រជាជនស្អប់ខ្ពើម ហើយត្រូវកាត់ក្តីដោយ ប្រវត្តិសាស្ត្រ។ បញ្ហាតៃវ៉ានជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅមកជ្រៀតជ្រែកជាដាប់ខាត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ