• Microsoft Surface Laptop Studio ប្រកាសដាក់លក់ជាផ្លូវការហើយ

    Surface Laptop Studio គឺជាផលិតផលថ្មីចុងក្រោយបំផុតខ្សែស្រឡាយ Surface របស់ក្រុមហ៊ុន Microsoft ប្រកាសដាក់លក់ជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។

    Microsoft បានដាក់លក់ Surface Laptop Studio ជាផ្លូវការលើវិបសាយរបស់ខ្លួនកាលពីថ្ងៃទី ៥ តុលាជាមួយតម្លៃចាប់ផ្តើមពី ១៥៩៩ ដុល្លារឡើងទៅរហូតដល់ខ្ទង់ ៣០៩៩ ដុល្លារ ដូចមានរៀបរាប់ខាងក្រោម៖

    • ជម្រើស RAM 16GB+256GB: $1599 (I5/IRIS XE)

    • ជម្រើស RAM 16GB+512GB:$1799 (I5/IRIS XE)

    • ជម្រើស RAM 16GB+512GB: $2099 (I7/RTX)

    • ជម្រើស RAM 32GB+1TB: $2699 (I7/RTX)

    • ជម្រើស RAM 32GB+2TB: $3099 (I7/RTX)

    ក្រៅពីរូបរាង យើងនឹងព្យាយាមបង្ហាញជូននូវសមត្ថភាពពិសេសៗដែលមានដាក់នៅលើ ឡេបថប កូនកាត់នេះ។ ដំបូងគឺផ្នែកសំខាន់ជាងគេ វាមានរន្ធសាកភ្លើងប្រភេទ USB- Type C ចំនួនពីរ ជាជំនាន់ចុងក្រោយបង្អស់ USB 4 ជាមួយ Thunderbolt 4 និងរន្ធដោតកាស។

    រីឯគន្លាក់បត់ចុះ-ឡើងនោះធន់ខ្លាំងណាស់ Microsoft អះអាងថា វាអាចបត់បានរាប់ម៉ឺនដង និងមិនឮសំឡេងរំខានទៀត។ អ្វីដែលកាន់តែពិសេស កម្រិតអេក្រង់ Refresh Rate ដល់ 120Hz ភ្លឺច្បាស់ត្រជាក់ភ្នែក មិនចាញ់ស្មាតហ្វូន Android ដទៃនិង iPhone 13 របស់ Apple នោះទេ ឯទំហំអេក្រង់ ១៤.៤ អ៊ីញ ជាប្រភេទ PixelSense Flow Display មានកម្រិតបង្ហាញ 2400 x 1600 គាំទ្របច្ចេកវិទ្យា Dolby Vision អស់ទាស់តែម្ដង។

    កម្លាំងម៉ាស៊ីន ឡេបថប កូនកាត់នេះត្រូវបាន Microsoft ផ្តល់ជម្រើសពីរគឺ Core i5 និង Core i7 ជំនាន់ទី ១១ ។ ចំពោះជម្រើស Core i5 គ្មានក្រាហ្វិកកាតដាច់ដោយឡែកទេ វាប្រើប្រាស់ប្រភេទ Intel Iris Xe រីឯ Core i7 មានក្រាហ្វិកកាតដាច់ដោយឡែក ជាប្រភេទ RTX 3050Ti របស់ NVIDIA មាន VRAM 4GB។ លើសពីនេះទៀត Microsoft ក៏ផ្តល់ជម្រើស RAM ឲ្យពីរប្រភេទទៀតគឺ 16GB និង 32GB ព្រមទាំងមាន SSD ដល់ទៅ 2TB ឯណោះ។

    ឡេបថប មួយនេះគឺជាប្រភេទ all-in-one devices រចនាឡើងស្អាតប្លែកខុសពីគេ មានភាពទាក់ទាញដោយបូកបញ្ចូលគ្នាផ្នែក hardware អាចបត់បាន ឬ រុញទៅមុខ-ក្រោយធ្វើជា Surface ផងមានប៊ិចគូររូបបានតាមចិត្ត ឬ បត់ឡើងធ្វើជា desktop ភ្ជាប់ជាមួយ ដៃហ្គេមលេងបានយ៉ាងសប្បាយថែមទៀតផង។ នេះបើយោងតាមការធ្វើបទបង្ហាញដោយតំណាងក្រុមហ៊ុន Microsoft ផ្ទាល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ