• បញ្ហាចំនួន ២ ដែលកើតឡើងលើ iOS 15 ពេលនេះ Apple កែសម្រួលហើយ!

    កាលពីថ្ងៃទី១១ តុលា ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាពមួយចំនួនទៀត។

    បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានឱ្យដឹងថា ជាមួយកម្មវិធី iOS 15.0.2 ក្រុមហ៊ុនបានធ្វើការកែសម្រួលបញ្ហាដែលធ្វើឱ្យរូបថតនៅក្នុងកម្មវិធី Photos ត្រូវបានលុបចោល និងបញ្ហាដែលអ្នកប្រើប្រាស់មិនអាចរកឃើញ iPhone Leather Wallet និង AirTags នៅក្នុងកម្មវិធី Find My។

    ជាងនេះទៀតក្រុមហ៊ុនក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលមានលេខសំគាល់ CVE-2021-30883 ដែលអាចឱ្យជនខិលខូចដំណើរការកូដដោយពុំមានការដាក់កំណត់នៅក្នុងប្រព័ន្ធឧបករណ៍បច្ចេកវិទ្យា (Kernel mode)។

    គួរបញ្ជាក់ដែលថា កាលពីខែកញ្ញា អ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា រូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ នៅពេលដែលទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។

    ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ