• មានដំណឹងចចាមអារ៉ាមថា Apple នឹងរៀបចំព្រឹត្តិការណ៍មួយនៅខែតុលានេះ

    មានដំណឹងចចាមអារ៉ាមថា Apple នឹងរៀបចំព្រឹត្តិការណ៍មួយនៅខែតុលានេះ ដោយប្រកាសចេញផលិតផលចំនួន៣ គឺ MacBook Pro និង Mac Mini មានរចនាបថថ្មី រួមទាំង AirPods ជំនាន់ទី៣ ផងដែរ។

    មានការរំពឹងទុកថា MacBook Pro ជំនាន់ថ្មីនឹងបំពាក់បន្ទះឈីបថ្មី M1X ដែលអាប់ឌែតពី Apple Silicon M1 និងមានការអាប់ឌែតបន្ថែមទៅលើអេក្រង់ផង ផ្នែកដទៃផ្សេងទៀត។

    រីឯ Mac Mini ក៏នឹងបំពាក់បន្ទះឈីបថ្មី M1X ដូចគ្នា និងប្រើឌុយសាកប្រភេទឆក់ដូចទៅនឹង iMac ជំនាន់ថ្មី។

    ប្រព័ន្ធបន្ទះឈីប M1X នឹងជាឈីបខ្លាំងជាងឆ្នាំមុន ដោយមាន 8-core CPU និង 16/32-core GPU ខណៈបន្ទះឈីប M1 ជំនាន់មុន មានត្រឹម 7/8-core GPU ប៉ុណ្ណោះ។

    ចំណែកឯ AirPod ជំនាន់ទី៣ ត្រូវបានរំពឹងទុកថាប្ដូររូបរាងដូចទៅនឹង AirPods Pro វិញម្ដង ប៉ុន្ដែវានឹងមិនមានភ្ជាប់មុខងារ ANC សម្រាប់កាត់បន្ថយសំឡេងរំខានពីក្រៅ ដូចធ្លាប់បំពាក់នៅលើ AirPods Pro នោះទេ។

    សរុបមក ព្រឹត្តិការណ៍ Apple ខែតុលា អាចនឹងប្រព្រឹត្តិទៅតាមទម្លាប់ ចំថ្ងៃអង្គារ ចំថ្ងៃទី១៩ ឬទី២៦។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Apple ខែតុលា ត្រូវបានធ្វើឡើងជាប្រចាំ ក្នុងរយៈពេល ៧ឆ្នាំ មកនេះ រួមមាន៖

    ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០១១
    ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១២
    ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៣
    ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៤
    ថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០១៦
    ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨
    ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ