• «Squid Game» ក្លាយជាភាពយន្ត មានការទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រ Netflix នៅគ្រប់ភាសាទាំងអស់

    (កូរ៉េ)៖ ទីបំផុត ខ្សែភាពយន្តភាគរបស់កូរ៉េខាងត្បូង ចំណងជើងថា «Squid Game» បានក្លាយជារឿងដែលទាញបានចំណាប់អារម្មណ៍អ្នកទស្សនានៅទូទាំងពិភពលោក រហូតបោះជំហានក្លាយជាភាពយន្ត មានការចូលទស្សនាច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ Netflix នៅគ្រប់ភាសាទាំងអស់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC។

    ភាពយន្តភាគបែបភ័យរន្ធត់ សម្លាប់មនុស្សឆៅៗ «Squid Game» ត្រូវបានចាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមកម្ល៉េះ ហើយរហូតមកទល់នឹងពេលនេះ វាបានក្លាយជារឿងភាគកូរ៉េ ដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Netflix ដែលផ្ទុះការចូលទស្សនាពីទស្សនិកជន នៅបណ្តាប្រទេសចំនួន៨៣លើពិភពលោក។

    លោក Ted Sarandos សហនាយកប្រតិបត្តិក្រុមហ៊ុន Netflix បាននិយាយនៅថ្ងៃដើមសប្តាហ៍នេះក្នុងបទសម្ភាសន៍មួយថា «Squid Game» គឺជាភាពយន្តដែលមានការចូលទស្សនាច្រើនបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ Netflix នៅគ្រប់ភាសាទាំងអស់។

    «Squid Game» ជាភាពយន្តបែបរន្ធត់មួយ ដែលនិយាយពីមនុស្សចំនួន ៤៥៦នាក់ ចូលរួមលេងហ្គេមដ៏រន្ធត់ និងអាថ៌កំបាំង ដែលចុងក្រោយមនុស្សទាំងនោះ ត្រូវបានបាត់បង់ជីវិតទាំងអស់ ដោយសារចាញ់ហ្គេម និងនៅរស់តែម្នាក់គត់ គឺអ្នកឈ្នះ ខណៈអ្នកឈ្នះ គឺតួអង្គ Seong Gi Hun ដែលមានឈ្មោះពិតថា Lee Jung Jae។ អ្នកដែលឈ្នះហ្គេមនេះ គឺទទួលបានប្រាក់រង្វាន់ប្រមាណជាង ៣៨.៥លានដុល្លារអាមេរិក ដើម្បីយកទៅដោះបំណុល។

    នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ អ្នកដឹកនាំរឿង «Squid Game» គឺលោក Hwang Dong Hyuk បានបង្ហើបឲ្យដឹងថា លោកបានសរសេរអត្ថបទភាពយន្ត (Script) នេះចប់តាំងពី១០ឆ្នាំមុនមកម្ល៉េះ (២០០៩) ប៉ុន្តែរឿងនេះ ត្រូវបានវិនិយោគគិន និងតារាសម្តែងបដិសេធមិនចូលរួម ដោយសារតែសាច់រឿង «ចម្លែកខុសគេ»។ នៅទីបំផុត លោកក៏ផលិតរឿងនេះឡើង រហូតទទួលបានជោគជ័យខ្លាំងដូចពេលនេះ ព្រោះលោក ចង់បង្កើតនូវសតិអារម្មណ៍មួយនៃការភ្ជាប់គ្នា រវាងហ្គេមប្រពៃណីដែលមានក្នុងសាច់រឿង និងការប្រកួតប្រជែងគ្មានទីបញ្ចប់ ឲ្យចូលទៅក្នុងអារម្មណ៍យុវវ័យ។ យ៉ាងណាមិញ សម្រាប់ប្រាក់ចំណូលនៃខ្សែភាពយន្តមួយនេះ នៅមិនទាន់មានការបង្ហាញជាផ្លូវការឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ