• តួស្រីក្នុងរឿង «Spuid Game» កញ្ញា Jung Ho Yeon ក្លាយជាតារារះលេី Instagram មានចំនួនអ្នក Follow ច្រើនបំផុតលំដាប់ទី២

    (កូរ៉េ)៖ បន្ទាប់ពីភាពយន្តភាគរបស់កូរ៉េ «Spuid Game» បានក្លាយជាភាពយន្តដែលផ្ទុះការគាំទ្រខ្លាំងនៅទូទាំងពិភពលោក ក្រោយចាក់បញ្ចាំងនៅលើ Netflix ហើយនោះ ងាកមកសិល្បករ-សិល្បការិនី ដែលចូលរួមសម្តែងក្នុងរឿងនេះ គឺសុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជនទូទាំងពិភលោក។ ជាក់ស្តែង តួស្រីក្នុងរឿងនេះ ដែលមានឈ្មោះពិតថា Jung Ho Yeon នៅពេលនេះ បានក្លាយជាតារារះនៅលើ Instagram ក្លាយជាតារាសម្តែងកូរ៉េ មានចំនួនអ្នក Follow ច្រើនបំផុតលំដាប់ទី២។

    បើតាមការចេញផ្សាយ ដោយសារព័ត៌មាន allkpop នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា តារាសម្តែងស្រី Jung Ho Yeon បានវ៉ាដាច់តារាល្បី Song Hye Kyo ឈរនៅលេខរៀងទី២ មានចំនួនអ្នក Follow ច្រើនបំផុតលំដាប់ទី២ លើ Instagram ខណៈអ្នកដែលឈរនៅលេខរៀងទី១ គឺតារាស្រី Lee Sung Kyung។

    ការកើនឡើងចំនួនអ្នក Follow នៅលើ Instagram របស់ Jung Ho Yeon នៅពេលនេះ គឺបន្ទាប់ពីភាពយន្ត «Spuid Game» ដែលនាងចូលរួមសម្តែង ផ្ទុះការគាំទ្រខ្លាំងទូទាំងពិភពលោក។ បើនិយាយទៅត្រឹមរយៈពេល២សប្តាហ៍ប៉ុណ្ណោះ ចំនួនអ្នក Follow នៅលើ Instagramរបស់នាង បានកើនឡើងពី ៤០០,០០០ ទៅ ១០,០០០,០០០ ខណៈបច្ចុប្បន្នគឺបន្តកើនឡើងរហូតដល់ជាង ១២លាននាក់ផងដែរ។

    គួរជម្រាបថា រឿងរបស់កូរ៉េ «Squid Game» ជាភាពយន្តបែបរន្ធត់ផ្ទុះការការគាំទ្រ និងមានការពេញនិយមទស្សនាយ៉ាងខ្លាំង នៅទូទាំងពិភពលោក ក្នុងនោះរួមទាំងទស្សនិកជននៅកម្ពុជាផងដែរនោះ។ បន្ទាប់ពីបានដាក់បញ្ចាំងនៅលើ Netflix តាំងពីថ្ងៃទី១៧ ខែកញ្ញាមក រឿងភាគកូរ៉េបែបរន្ធត់ សម្លាប់មនុស្សឆៅៗមួយនេះ ទទួលបានការទស្សនាច្រើនបំផុត ពោលគឺបានក្លាយជារឿងភាគកូរ៉េទី១ ដែលស្ថិតនៅលើកំពូលតារារបស់ Netflix ក្នុងសហរដ្ឋអាមេរិក ដោយចូលក្នុង Top 10 ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានជោគជ័យ លើសពីការរំពឹងទុកក្នុងវគ្គមួយ ក្រុមហ៊ុនក៏កំពុងផលិតវគ្គពីរជាបន្តផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ