• បើមានលុយ ៩០០ដុល្លារ តើគួរទិញ iPhone 13 ឬក៏ 12?

    ទីផ្សារស្មាតហ្វូនក្នុងប្រទេសយើង តម្លៃដាក់លក់ iPhone 13 ប្រមាណ ៩៩៩ដុល្លារ និង iPhone 12 ប្រមាណ ៨៨០ដុល្លារ ចំពោះទំហំ 128GB ដូចគ្នា។ ​​​​ iPhone ទាំងពីរមានតម្លៃខុសគ្នាជាង ១០០ដុល្លារ ចង់ដឹងថា តើមួយណាជាជម្រើសដ៏ប្រសើរ នឹងមានសមត្ថភាពខ្ពស់ជាង យើងនឹងជ្រើសរើសចំណុចមានប្រៀបជាង រវាងស្មាតហ្វូនទាំងពីរបង្ហាញជូនខាងក្រោម។

    ចំណុចមានប្រៀបជាងរវាងស្មាតហ្វូនទាំងពីរ៖

    – iPhone 13 ថ្ងាសឆកតូចជាងមុន ២០%
    – iPhone 13 ប្រើបន្ទះឈីបខ្លាំងជាមុន A15 Bionic
    – iPhone 13 មាន 5-core GPU លើសមុន 1-core
    – iPhone 13 ថ្មកាន់ជាងមុន ២,៥ម៉ោង

    – iPhone 13 មានមុខងារថតកុន Cinematic mode
    – iPhone 13 អាចថតវីដេអូ Dolby Vision HDR កម្រិត 4K 60fps តែ iPhone 12 អាចថតបានត្រឹម 4K 30fps ប៉ុណ្ណោះ
    – iPhone 13 មានប្រព័ន្ធទប់លំនឹងលើលែន Telephoto
    – iPhone 13 មានមុខងារថត Photographic style
    – ប៉ុន្ដែ iPhone 12 មានទម្ងន់ ១៦៤ក្រាម ស្រាលជាង iPhone 13 ចំនួន ១០ក្រាម

    សរុបមក ថ្វីត្បិត iPhone 13 មានតម្លៃលើស iPhone 12 ១០០ដុល្លារ ក៏ពិតមែន ប៉ុន្ដែវាមានលក្ខណៈប្រសើរច្រើនជាង iPhone 12 ទាំងកម្លាំងម៉ាស៊ីន និងមុខងារជាច្រើនផងដែរ។ ដូចនេះ iPhone 13 ពិតជាជម្រើសដ៏ប្រសើរជាង iPhone 12 ក្នុងការទិញយក និងប្រើប្រាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ