• គ្រាន់តែលក់ដំបងយក្សសោះ ម្ជូរវត្តភ្នំរកចំណូលបានសឹងមិនគួរឲ្យជឿក្នុងមួយថ្ងៃៗ

    ថ្មីៗនេះដើមដំបងយក្សបាតដៃ ដែលជាដើមរុក្ខជាតិមួយប្រភេទ កំពុងផ្ទុះផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ដោយខ្លះចែករំលែកជារូបភាពផង វីដេអូផង ហើយបងប្អូនខ្មែរយើងមួយចំនួន បាននាំគ្នាទិញដើមដំបងយក្សបាតដៃ យកមកបរិភោគ។ ជាងនេះទៀត មានទីតាំងលក់ម្ជូរចម្រុះដ៏ធំ «ម្ជូរវត្តភ្នំ១៦៨» ស្ថិតក្នុងរាធានីភ្នំពេញ ដែលលក់រុក្ខជាតិដើមដំបងយក្សនេះ បានអោយដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអតិថិជនជាច្រើន នាំគ្នា មកទិញដើមដំបងយក្សនេះ ដើម្បីចង់ភ្លក់រសជាតិ យកទៅហូបជាមួយអំបិលម្ទេស ដោយលាន់មាត់ថាឆ្ងាញ់គ្រប់គ្នា។

    ទន្ទឹមនេះ ក្នុងទំព័រហ្វេសប៊ុក «ម្ជូរវត្តភ្នំ១៦៨» ផ្ទាល់បានបង្ហោះនៅថ្ងៃទី២៩ កញ្ញា ២០២១នេះឲ្យដឹងដែរថា គ្រាន់តែត្រឹមរយៈពេលមួយថ្ងៃទីតាំងលក់ម្ជូរនេះ លក់ផ្លែដំបងយក្សអស់ចំនួនរហូតដល់ ២០០គីឡូឯណោះ លក់ដាច់លឿនជាងផ្លែឈើ និងម្ជូរដទៃទៀត ដោយលក់ក្នុងតម្លៃ ១គីឡូក្រាម ១៥,០០០រៀល។ ដោយឡែកហាងនេះ បានបញ្ជាក់បន្ថែមទៀតថា កំពុងត្រៀមផ្លែដំបងយក្សបាតដៃនេះ ប្រមាណជិត១តោនទៀត ។

    សូមជំរាបថា បើគិតត្រឹម លក់ដាច់អស់ពី២០០ទៅ១ពាន់គីឡូ នៃផ្លែដំបងយក្សហើយដោយលក់ក្នុងតម្លៃ ១គីឡូក្រាម ១៥,០០០រៀល គ្រាន់តែលក់ផ្លែដំបងយក្សសោះ ម្ជូរវត្តភ្នំអាចរកចំណូលបានសឹងមិនគួរឲ្យជឿក្នុងមួយថ្ងៃៗ ចំណូលឈានដល់ខ្ទង់ពាន់ដុល្លារឯណោះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ