• លោក Wang Dashun វ័យ ៨៥ឆ្នាំ ត្រូវបានគេផ្ដល់ងារជា «លោកតាសិចស៊ីបំផុតនៅប្រទេសចិន»

    លោកតា វ៉ាង ដាស់ស៊ុន (Wang Dashun) ត្រូវបានមហាជនផ្តល់ងារជា «លោកតាសិចស៊ីបំផុតក្នុងប្រទេសចិន» បន្ទាប់ពីរូបលោក បានបង្ហាញខ្លួននៅក្នុងសម្តែងដើរម៉ូតធំៗ នៅក្នុងប្រទេសចិន។

    ចូលដល់ក្បាល៨ទៅហើយ តែលោកតាវ័យ ៨៥ឆ្នាំរូបនេះ បានធ្វើឱ្យរង្គោះរង្គើរ ដល់អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម ក្នុងប្រទេសចិនមិនតិចនាក់ បន្ទាប់ពីវីដេអូ និងរូបភាពរបស់លោកតា នៅលើឆាក ដើរម៉ូតដោយព្រលែងខ្លួនទទេ ត្រឹមពាក់កណ្តាលខ្លួនឡើងលើ ត្រូវបានចែកចាយ ជាមួយសាច់ហាប់ណែន មាំល្អ មិនចាញ់ក្មេងៗ វ័យជំទង់។

    អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ពីលោកតា វ័យ ៨៥ឆ្នាំ រូបនេះ គឺការចាប់ផ្តើមធ្វើតាមក្តីស្រមៃរបស់លោក ក្នុងអាយុដែលមនុស្សគ្រប់គ្នា គិតថាគួរតែជាវ័យសម្រាកការងារ តែរូបលោកបានធ្វើរឿងជាច្រើន ធ្វើឱ្យទទួលបានការកោតសរសើរយ៉ាងក្រៃលែង។ នៅអាយុមួយ នៅពេលដែលអ្នកផ្សេងទៀតពិចារណាពីពេលវេលាចូលនិវត្តន៍ លោកតា វ៉ាង បានបន្តការរៀនសូត្រ។ លោកបានចាប់ផ្តើមរៀនជិះសេះ នៅអាយុ ៦៥ ឆ្នាំ ហើយចាប់ផ្តើមជិះម៉ូតូនៅអាយុ ៧៨ ឆ្នាំ និងនៅក្នុងឆ្នាំ ២០២១ លោកតាវ៉ាង បានសម្រេចចិត្ត ក្តីសុបិនពីកុមារភាពរបស់លោក គឺរៀនបើកយន្តហោះ។

    លោកតា វ៉ាង បានឈរនិយាយលើឆាក TEDTALK ហើយបាននិយាយថា «អាយុមិនមែនជាឧបសគ្គរាំងស្ទះ នៅក្នុងការចាប់ផ្តើម បំពេញក្តីស្រម៉ៃរបស់អ្នកនោះឡើង» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ