• និស្សិតខ្មែរមួយក្រុមបង្ហោះផ្ដាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើល

    ក្រុមនិស្សិតខ្មែរមួយក្រុមបង្ហោះផ្ដាយរណបទៅលើអាកាសជោគជ័យ ផ្ដិតបានទិដ្ឋភាពយ៉ាងភ្ញាក់ផ្អើលដោយប្រើប្រាស់ត្រឹមសម្ភារៈសាមញ្ញៗ តាមលទ្ធភាពប៉ុណ្ណោះ មិនមែនជាឧបករណ៍តម្លៃរាប់លានដុល្លារដូចបរទេសឡើយ។

    តាមរយៈទំព័រហ្វេសប៊ុកឈ្មោះ Team Cambodia FGC 2021 បានឲ្យសរសេរថា៖ “នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលា E2STEM យើងបានបង្ហោះនៅថ្ងៃនេះ”។

    ប្រភពដដែលឲ្យដឹងថា គំរូកូនផ្កាយរណប Cubesat បានប្រើពេលធ្វើអស់រយៈពេលជាច្រើនសប្តាហ៍ ​ដោយត្រូវបង្ហោះគំរូកូនផ្កាយរណប Cubesat ឈ្មោះថា Cosmos ក្រោមបេសកកម្ម Advance Weather Station ចេញពីទឹកដីក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៩:០០ព្រឹក កន្លងទៅ។

    ការបង្ហោះនេះទៀតបានចំណាយពេលហោះហើរ ៤ ម៉ោង ទិសដៅពីកើតទៅលិច ធ្លាក់នៅទឹកដី សង្កាត់បាក់ខែង ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែលជាម៉ោង១:០០រសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ ហើយការបង្ហោះនេះគឺជាការបង្ហោះនូវគម្រូកូនផ្កាយរណបចូលទៅលើមេឃ លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជាយើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ