• មិនធ្វើបុណ្យគ្រប់ ៧វត្ត ពេលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវរងបណ្តាសារមែនទេ?

    (ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូសង្ឃសរណវេទី ព្រះអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល បានបកស្រាយថា បើយើងគ្មានធនធានគ្រប់គ្រាន់ យើងមិនចាំបាច់ធ្វើបុណ្យឲ្យបានគ្រប់ ៧វត្ត នៅរដូវពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ក៏បានដែរ។

    ការបកស្រាយរបស់ព្រះតេជគុណ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងថា បុគ្គលណាមិនបានទៅធ្វើបុណ្យ ៧វត្ត ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងត្រូវឪពុកម្តាយ ជីដូនជីតា និងសាច់ញាតិ ដែលស្លាប់ទៅហើយកើតជាប្រេត ដាក់បណ្តាសារ។ ព្រះសិរីកោសល សុំ សុខា ពន្យល់ថា នេះជាការលើកឡើងតៗគ្នា តាំងពីបុរាណកាលតែប៉ុណ្ណោះ ពោលគឺមិនមានការចែងទុកក្នុងតម្រាផ្លូវការអ្វីឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ