• ដឹងអត់? iOS 15 អាចឱ្យ iPhone បើកទ្វារឡានទំនើប ដោយមិនបាច់មានសោ

    កម្មវិធី Wallet លើប្រព័ន្ធប្រតិបត្តិការថ្មី iOS 15 ចាប់ពីឧបករណ៍ iPhone 11 ឡើងទៅ គឺអាចដោះសោឡានបានទោះទូរសព្ទនៅក្នុងហោប៉ៅ ដោយប្រើបច្ចកវិទ្យា Ultra Wideband។

    ដើម្បីឱ្យរថយន្ត និង iPhone អាចបើកទ្វារឡានតាមរយៈសោឡានឌីជីថល ក្រុមហ៊ុនផលិតរថយន្តចាំបាច់ត្រូវបញ្ចូលបច្ចេកវិទ្យា NFC ទៅក្នុងរថយន្ត។

    ហើយមកដល់ពេលនេះ ក្រុមហ៊ុនដែលកំពុងគាំទ្របច្ចេកវិទ្យា សោឡានឌីជីថលរបស់ Apple មានក្រុមហ៊ុន BMW ដំបូងគេកំពុងស្ថិតក្នុងការអភិវឌ្ឍ និងមានលេចឮរបាយការណ៍ថា Hyundai នឹងបំពាក់មុខងារនេះលើរថយន្តរបស់ខ្លួនម៉ាក Genesis ផងដែរ។

    គួរបញ្ជាក់ថា កម្មវិធី Wallet ក្រៅពីអាចធ្វើជាសោឡានឌីជីថល វាក៏អាចចាក់សោផ្ទះ ឃ្លាំង បន្ទប់សណ្ឋាគារ ឬកន្លែងធ្វើការបានថែមទៀតផង។ លើសពីនេះ ក៏អាចដាក់បញ្ចូល អត្តសញ្ញាណបណ្ណ ឬបណ្ណបើកបរ កាតវ៉ាក់សាំង ក្នុងករណីត្រូវការប្រើប្រាស់ ឬធ្វើដំណើរទៅឆ្ងាយ ដោយវាអាចត្រួតពិនិត្យតាមរយៈទូរសព្ទតែប៉ុណ្ណោះ។

    បន្ថែមពីនេះ បច្ចកវិទ្យា Ultra Wideband (UWB) ត្រូវបានផលិតមកដើម្បីធ្វើការទំនាក់ទំនងរវាងស្មាតហ្វូន ឬទៅកាន់ឧបករណ៍អេឡិចត្រូនិចដទៃទៀតក្នុងចម្ងាយខ្លី ផ្ដល់កម្រិតផ្ទេរទិន្នន័យមានល្បឿនលឿន និងកម្រមានការកកស្ទះពេលចរាចរណ៍ទិន្នន័យតាមរលកធាតុអាកាស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ