• រដ្ឋបាលខេត្ដសៀមរាប កំណត់ឃុំចំនួន៥ នៃស្រុកពួក ជា «តំបន់លឿងទុំ» រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ

    (ភ្នំពេញ)៖ រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចកំណត់ជា «តំបន់លឿងទុំ» នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា នៃស្រុកពួក រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញព័ត៌មានទទួលបាន។

    រដ្ឋបាលខេត្ដ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានកំណត់ និងបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ែន ឃុំសសរស្ដម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ជា «តំបន់លឿងទុំ»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ