• គ្រោះរញ្ជួយដី ៦.០រ៉ិចទ័របង្កការខូចខាតដល់អគារជាច្រើន ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី

    (ស៊ីដនី)៖ គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័របានវាយប្រហារលើតំបន់ស្ថិតនៅក្បែរទីក្រុងមែលប៊ន (Melbourne) នៅថ្ងៃពុធនេះដោយបង្កឱ្យមានការខូចខាត ដល់អគារជាច្រើនខ្នង នៅក្នុងទីក្រុងធំជាងគេលំដាប់ទី២មួយនេះរបស់ប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

    បើតាមអាជា្ញធរភូមិសាស្ត្រអូស្ត្រាលី គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយនៅទីក្រុងជនបទ Mansfield នៃរដ្ឋ Victoria ដែលស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រពីភាគឦសាន ទីក្រុងមែលប៊ន និងមានជម្រៅរញ្ជួយទៅក្នុងដី ១០គីឡូម៉ែត្រ។

    គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះក៏បានបង្កការខូចខាតដល់អាគារច្រើនខ្នងផងដែរ តែមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬអ្នករងរបួសនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ