• បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០នាក់ ដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

    (ប៉ារីស)៖ រដ្ឋមន្រ្តីសុខាភិបាលបារាំង លោក អូលីវីយេ វ៉ែរ៉ង់ (Olivier Veran) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថាបុគ្គលិកសុខាភិបាល រាប់ពាន់នាក់នៅទូទាំងប្រទេសបារាំង ត្រូវបានផ្អាកពីការងារដោយមិនទទួលបានប្រាក់ខែឡើយ ដោយសារតែការខកខានមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 មុនថ្ងៃកំណត់នៅសប្តាហ៍នេះ។

    លោក Olivier Veran បានគូសបញ្ជាក់ប្រាប់វិទ្យុ RTL ថា «បុគ្គលិកនៅតាមមណ្ឌលសុខភាព និងគ្លីនិកចំនួន ៣,០០០នាក់ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ត្រូវបានជូនដំណឹងកាលពីម្សិលមិញថា ត្រូវបានផ្អាកពីការងារ ដោយមិនទទួលបានប្រាក់ខែឡើយ»។

    លោក Olivier Veran បានគូសបញ្ជាក់ប្រាប់បន្ថែមថា «បុគ្គលិករាប់សិបនាក់» បានលាឈប់ពីការងាររបស់ពួកគេជាជាងចុះឈ្មោះទទួលការចាក់វ៉ាក់សាំង។ ជាពិសេស គឺគិលានុបដ្ឋយិកាជាច្រើន ដែលមានការស្ទាក់ស្ទើរក្នុងការទទួលការចាក់វ៉ាក់សាំង ដោយលើកឡើងពីកង្វល់សុវត្ថិភាព ឬប្រសិទ្ធភាព ដែលបណ្ដាលឱ្យយុទ្ធនាការ ចាក់វ៉ាក់សាំងរបស់ប្រទេសបារាំង ស្ថិតនៅក្នុងសភាពជាប់គាំង»។

    គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រូន (Emmanuel Macron) កាលពីខែកក្កដាកន្លងទៅនេះ បានចេញសេចក្ដីប្រកាសថា បុគ្គលិកបម្រើការនៅតាមមន្ទីរពេទ្យ បុគ្គលិកបម្រើការនៅតាមផ្ទះអ្នកចូលនិវត្តន៍ និងបុគ្គលិកបម្រើការសេវាកម្មពន្លត់អគ្គីភ័យ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសនៅត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ បើមិនដូច្នេះទេ នឹងប្រឈមមុខនឹងការផ្អាកពីការងារដោយមិនទទួលបានប្រាក់ខែ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ