• ចង់ធ្វើសៀវភៅគ្រួសារ-ស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ធ្វើ ១ថ្ងៃបានភ្លាម បើធ្វើតាមរបៀបនេះ

    តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ មួយរយ:ពេលចុងក្រោយនេះ​ ក្រោយដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ សង្កេតឃេីញថាសមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាល​ខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលនៅជិតប្រជាពលរដ្ឋ​ ភាគច្រេីនបានបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ​ ដូចជាការទទួលពាក្យបណ្តឹង​ ការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យ​ ការយកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ បានឆាប់រហ័សជូនប្រជាពលរដ្ឋ​។

    ទោះជាយ៉ាងណា​ ក៏នៅតែមានមន្ត្រីមួយចំនួនតូច​ នៅតែអនុវត្តការងារខាងលេីមិនទាន់បានល្អនៅឡេីយ​ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ​ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋ​នោះទេ​ ។

    ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ​ ដេីម្បីដោះស្រាយ​ និងធ្វេីភ្លាមៗជូនប្រជាពលរដ្ឋ​ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ​ និងប្រគល់ជូនគាត់ភ្លាមៗផងដែ​រ​ ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ប្រសិនជួបករណីមន្ត្រីផ្ដល់សេវាយឺតយ៉ាវ ចំពោះការធ្វើឯកសារចាំបាច់មួយចំនួន ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តញ្ញាណប័ណ្ណជាដើម អាចចូលទៅខំមិនរាយការណ៍ លើទំព័រហ្វេសប៊ុកផេករបស់ ឯកឧត្ដម ស ថេត ឬ មួយ ទំនាក់ទំនងទៅកាន់លេខ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ : 069 516 999 ដើម្បីដោះស្រាយធ្វើជូនភ្លាមៗ ។

    បន្ថែមលើពីនេះ បេីនៅមានមន្ត្រីបម្រេីពលរដ្ឋមិនបានល្អ​ ប្រេីប្រាស់ពាក្យសម្តី​ កាយវិការមិនសមរម្យ​ ជាពិសេសផ្តល់សេវាទូទៅមានការយឺតយាវខ្លាំង​ ដោយទទួលយកឯកសារពីប្រជាពលរដ្ឋ​ហេីយ យកទៅទុកចោល​ បាត់​ …ហេីយមិនបានធ្វេីទាន់ពេលវេលាជូនប្រជាពលរដ្ឋ​ ក៏អាចទំនាក់ទំនងទៅលេខលើបានដូចគ្នា ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ