• Rosé និង CL ក្លាយជាតារា K-POP ដំបូងបង្អស់ បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ Feshion លំដាប់ពិភពលោក «Met Gala» នៅអាមេរិក

    (អាមេរិក)៖ តារាស្រី Rosé សមាជិកក្រុមចម្រៀងនារី BLACKPINK និងតារាស្រី CL ដែលទស្សនិកជននិយមហៅថា Queen of K-POP នោះ បានបង្ហាញវត្តមានជាលើកដំបូង នៃព្រឹត្តិការណ៍ Feshion លំដាប់ពិភពលោក «Met Gala» ឆ្នាំ២០២១ នៅអាមេរិក។ ប្រការនេះ បានធ្វើឲ្យតារាចម្រៀងស្រីទាំងពីរ ក្លាយជាតារា K-POP នារីដំបូងបង្អស់ហើយ ដែលបានចូលរួមក្នុងព្រឹត្តិកាណ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

    ក្នុងកម្មវិធី Fashion លំដាប់ពិភពលោក «Met Gala» ឆ្នាំ២០២១ ត្រូវបានគេដឹងថា ជាកម្មវិធីដែលអញ្ជើញសុទ្ធតែតារាល្បីៗ និងតារា Hollywood ឲ្យចូលរួមជារៀងរាល់ឆ្នាំ។ កម្មវិធីល្បីល្បាញនេះ ត្រូវបានគេស្គាល់ទូទាំងពិភពលោក ហើយអ្នកដែលចូលរួម គឺសុទ្ធសឹងតែបានត្រៀមសម្លៀកបំពាក់ប្លែកៗបែប High Show រៀងៗខ្លួន ដើម្បីបង្ហាញទៅកាន់ទស្សនិកជន។

    វត្តមានរបស់ តារា K-POP នារី Rosé និង CL ក៏បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ដោយសារឈុត និងការតុបតែងខ្លួនពិតជាស្រស់ប្លែកស័ក្តិសម មានភាពស៊ីវិល័យ និងភាពទាន់សម័យរបស់អ្នកទាំងពីរ។ ជាពិសេស ការបង្ហាញមុខពេលនេះ Rosé គឺជាអ្នកតំណាងលំដាប់សកលរបស់ Brand ដ៏ល្បី Yves Saint Laurent ហើយអ្នកអមដំណើរមកចូលរួម នាងក៏បង្ហាញវត្តមានជាមួយនឹងនាយកផ្នែក ច្នៃប្រឌិតរបស់ Brand នេះ ផ្ទាល់ដែរ។

    គួរជម្រាបថា កម្មវិធី Feshion លំដាប់ពិភពលោក «Met Gala» ឆ្នាំ២០២១ នេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ថ្មីៗនេះ នៅទីក្រុម New York ខណៈកាលពីឆ្នាំ២០២០ ព្រឹត្តិការណ៍នេះត្រូវបានលុបចោល ដោយសារតែវិបត្តិរាតត្បាតជំងឺកូវីដ-១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ