• iPhone 13 និង iPhone 13 Pro អាចប្រើ dual eSIM បានជាលើកដំបូង និងក្នុងប្រវត្តិសាស្ត្រ iPhone

    (អាមេរិក)៖ ក្រុមហ៊ុន Apple បានបន្ថែមមុខងារ dual SIM សម្រាប់ iPhone ចាប់តាំងពីឆ្នាំ២០១៨ ពោលគឺចាប់ជំនាន់ថ្មី iPhone XS, iPhone XS Max និង iPhone XR ជាប្រភេទ physical SIM (SIM ធម្មតា) និង eSIM ប៉ុន្តែការប្រើប្រាស់ SIM គឺតម្រូវឱ្យធ្វើការបិទ/បើកសេវាម្ដងមួយដដែល។ ដោយឡែកនៅពេលនេះ iPhone 13 គឺអាចប្រើប្រាស់បាន dual eSIM បានជាលើកដំបូងនៅ ក្នុងប្រវត្តិសាស្ត្រ iPhone។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៥ ខែកញ្ញា បានឱ្យដឹងថា ក្រុមហ៊ុន Apple បានបន្ថែមលក្ខណៈពិសេសថ្មី សម្រាប់ iPhone 13 និង iPhone 13 Pro ដោយអាចប្រើប្រាស់ dual eSIM ។ វាមានន័យថា សម្រាប់ iPhone ទាំងពីរម៉ូដែលនេះគឺអាច ប្រើ dual eSIM បានដោយមិនចាំបាច់ធ្វើការផ្លាស់ប្ដូរសេវា ពោលគឺអាចប្រើបានធម្មតាទាំងពីរ SIM។

    នៅលើគេហទំព័ររបស់ Apple ផ្ទាល់បានបញ្ជាក់ដូចខាងក្រោម៖
    – Dual SIM (nano‑SIM and eSIM) / គឺអាចប្រើបាន SIM ពីរប៉ុន្តែត្រូវបិទ/បើក SIM មួយ
    – Dual eSIM support / អាចប្រើបាន SIM ប្រភេទ eSIM ម្ដងទាំងពីរក្នុងពេលតែមួយបាន
    – iPhone 13 and iPhone 13 mini are not compatible with existing micro-SIM cards.

    ខាងក្រោមនេះគឺជាលក្ខណ:ពិសេសមួយចំនួនរបស់ iPhone 13 ទាំង៤ម៉ូដែល
    ១) ទំហំអេក្រង់
    គ្រប់ iPhone 13 ទាំង៤ម៉ូដែលគឺត្រូវបានក្រុមហ៊ុន Apple រក្សាទុកឱ្យនៅដដែល មានន័យថាវាដូចគ្នាទៅនឹង iPhone 12 ផងដែរ ដោយ ក្នុងនោះ iPhone 13 mini មានទំហំអេក្រង់ ៥.៤អ៉ីង, iPhone 13 មានទំហំអេក្រង់ ៦.១អ៉ីង, iPhone 13 Pro មានទំហំអេក្រង់ ៦.១អ៉ីង និង iPhone 13 Pro Max មានទំហំអេក្រង់ ៦.៧អ៉ីង។

    ២) ទំហំ ឬកម្រិតនៃការប្រើប្រាស់ថ្ម
    ពិតណាស់ Apple តែងតាំងព្យាយាមធ្វើនូវអ្វីមួយដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់ ប៉ុន្តែក៏គិតពីបរិស្ថាន និងផលប៉ះពាល់ ដោយនៅពេលនេះ Apple បានបង្កើននូវទំហំថ្មរបស់ iPhone 13 គ្រប់ម៉ូដែល ប៉ុន្តែបានបញ្ចូលនូវបច្ចេកវិទ្យាថ្មីដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ សម្រាប់ iPhone 13 ទាំង៤ម៉ូដែលគឺមានទំហំនៃការក្សាទុកថ្មបានធំជាង iPhone 12 ដោយក្នុងនោះ iPhone 13 កាន់ថ្មបានយូរជាង iPhone រហូតដល់ ២.៥ម៉ោង, iPhone 13 min កាន់បានយូរជាង ១.៥ម៉ោង, iPhone 13 Pro យូរជាង ១.៥ម៉ោង និង iPhone 13 Pro Max យូរជាង ២.៥ម៉ោង។

    ៣) ពណ៌
    នៅមុនពេល Apple ប្រកាសបង្ហាញជាផ្លូវការ គឺពាក្យចចាមអារ៉ាមបានបញ្ជាក់ថា iPhone 13 mini និង iPhone 13 មានរហូតដល់ ៦ពណ៌ ប៉ុន្តែសម្រាប់ព័ត៌មានពិតចេញពី Apple គឺមានតែ ៥ពណ៌ប៉ុណ្ណោះ រួមមាន ក្រហម ខ្មៅ ផ្ដាឈូក ខៀវ និងស ចំណែក iPhone 13 Pro និង iPhone 13 Pro Max មាន ៤ពណ៌គឺពណ៌ក្រម៉ៅ, ពណ៌ប្រាក់, ពណ៌មាស និងពណ៌ខៀវស្រាល។

    ៤) ទំហំនៃការរក្សាទុកឯកសារ
    ក្រុមហ៊ុន Apple បានធ្វើការ Update ទៅលើទំហំនៃការរក្សាទុកឯកសារ ដោយ iPhone 13 mini និង iPhone 13 មាន 128GB, 256GB និង 512GB ចំណែក iPhone 13 Pro និង iPhone Pro Max វិញមានចាប់ពី 128GB រហូតដល់ 1TB។

    គួរបញ្ជាក់ផងដែរថា Apple បានប្រកាសបង្ហាញ iPhone 13 ជាផ្លូវការ និងមាន ៤ម៉ូដែលផ្សេងគឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ព្រមទាំងអាចធ្វើការបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវ ការនៅថ្ងៃទី២៤ ខែកញ្ញា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ