• តុលាការ ចេញដីកាឃុំខ្លួនជនបរទេសម្នាក់ និងស្ត្រីជនជាតិខ្មែរ២នាក់ ក្រោយសមត្ថកិច្ចឃាត់ខ្លួនករណីឆបោក និងសម្អាតប្រាក់

    (ភ្នំពេញ)៖ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ន បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យចំនួន០៣នាក់ ក្នុងនោះបុរសម្នាក់ជាជនជាតិនីហ្សេរីយ៉ា អាយុ៣៨ឆ្នាំ និងស្ត្រីជនជាតិខ្មែរចំនួន២នាក់ ពីបទ «ឆបោក និងសម្អាតប្រាក់»។

    បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ការសម្រេចចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននេះរបស់ចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ លើបុរសជនជាតិនីហ្សេរីយ៉ា និងស្ត្រីជនជាតិខ្មែរទាំង២នាក់ គឺបានធ្វើឡើងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យានៃផែនការងារសន្តិសុខធ្វេីការឃាត់ខ្លួន។

    លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា ជនល្មើសបានទំនាក់ទំនងមកកាន់ស្រ្តីជាប្រពន្ធជនរងគ្រោះ តាមរយៈកម្មវិធី WhatsApp កាលពីអំឡុងដើមឆ្នាំ២០២០ ដោយបានឱ្យស្ត្រីជាប្រពន្ធជនរងគ្រោះផ្ញើប្រាក់ពីប្រទេសកាណាដា ចូលមកគណនីធនាគារក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយប្រាប់ថា ជនរងគ្រោះឈ្មោះ CHEN STEVEN ត្រូវសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍កម្ពុជាឃាត់ខ្លួន និងឃុំខ្លួនដោយមូលហេតុហួសសុពលភាពទិដ្ឋាការ ហើយត្រូវផ្ញើលុយឱ្យពួកគេ ដើម្បីសម្របសម្រួល។

    តាមចម្លេីយសារភាពរបស់ប្រពន្ធជនល្មើស ថាខ្លួនពិតជាបានទទួលប្រាក់ពីក្រៅប្រទេស តាមរយៈការផ្ទេរប្រាក់ចូលមកក្នុងគណនីធនាគាររបស់ខ្លួន ជាច្រើនបន្តបន្ទាប់ ដោយគ្មានប្រភពច្បាស់លាស់សរុបជាទឹកប្រាក់៖ ទឹកប្រាក់សរុបដែលបានផ្ទេរប្រាក់មកពីក្រៅប្រទេសចូលធនាគារ ABA ចំនួន ២៣៧,១៤២ដុល្លារ ហើយផ្ទេរចេញពីធនាគារ ABA មានចំនួន ១,៦០០ដុល្លារ និងការផ្ទេរប្រាក់ចេញពីគណនីវីងវេរប្រាក់សរុបទឹកប្រាក់ចំនួនៈ ៩,៨៦៦ដុល្លារ ទៅគ្នីគ្នាបន្ត។

    អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចបានបន្តឃាត់ខ្លួនបុរសជនជាតិ នីហ្សេរីយ៉ា និងប្រពន្ធ ក្រោយពីបានធ្វេីការសាកសួររួចមកជនសង្ស័យទាំងអស់បានសារភាពថាខ្លួនពិតជាបានទទួលប្រាក់ និងផ្ទេរប្រាក់ទៅក្រៅប្រទេសពិតប្រាកដមែន ដោយគ្មានប្រភពច្បាស់លាស់សរុបមានទឹកប្រាក់ដែលបានផ្ទេរចេញពីធនាគារមានចំនួន ៧៣,១៤១ដុល្លារ។

    លោកវរសេនីយ៍ឯក សាន សុខសីហា ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ត្រូវគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ កុំឆាប់ជឿការបញ្ចុះបញ្ចូល ឆបោករបស់អ្នកដទៃ ជាពិសេសមនុស្សដែលយេីងមិនស្គាល់ប្រវត្តច្បាស់លាស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ