• ក្នុងខែសីហា មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគពីសប្បុរសជន បានជាង៩ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៥៧,៩៥៣ ដុល្លារអាមេរិក និង ១៤២,៥៧៥,៣០០រៀល ពីសប្បុរសជន សរុបចំនួន ៤,១៥១រូប ដែលរួមមានសមាជិកកិត្តិយស ៥រូប, សមាជិកគាំទ្រ ២,៧១៣រូប និងសប្បុរសជនផ្សេងៗ ១,៤៣៣រូប។

    មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ដែលតែងតែផ្តល់នូវអំណោយជាសុខភាព និងផ្តល់ឱ្យគ្រួសារកុមារនូវ អំណោយជាក្តីសង្ឃឹមតាមរយៈការគាំទ្រ និងចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូដូចជា ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust Royal និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិ-គន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។

    មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០រៀល/ ៥ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០រៀល ក្នុងមួយខែ/ ៦០ ០០០ រៀល ក្នុងមួយឆ្នាំ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ