• iPhone 13 Pro/Pro Max ប្រកាសចេញយប់មិញ ប្រើអេក្រង់ថ្មី 120Hz ថ្ងាសឆកតូច ទំហំផ្ទូក1TB មិនធ្លាប់មានពីមុនមក

    iPhone 13 Pro / Pro Max ជាស្មាតហ្វូនកំពូលរបស់ Apple ប្រចាំឆ្នាំ២០២១ ដោយបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗមិនធ្លាប់មានលើ iPhone ពីមុនមក។ តោះមកដឹងពីលក្ខណៈពិសេសៗរបស់ស្មាតហ្វូនទាំងពីរគ្រឿងនេះ។

    លក្ខណៈសម្បត្តិសំខាន់ៗរបស់ iPhone 13 Pro និង 13 Pro Max

    • មានថ្ងាសឆកតូចជាងមុន ២០%
    • iPhone 13 Pro & 13 Pro Max ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា ProMotion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz។
    • មុខងារ adaptive refresh display ដែលអាចឱ្យអេក្រង់ iPhone ដំណើរការល្បឿន refresh rate 120Hz និងល្បឿន 60Hz ឬទាបជាងនេះដោយស្វ័យប្រវត្តិទៅតាមអ្នកប្រើ
    • មុខងារថតព្រិលផ្ទៃក្រោយ Video Cinemetic Mode
    • បន្ទះឈីប A15 Bionic ដែលមានដំណើរការ CPU និងដំណើរការ GPU ខ្លាំងជាងមុន ៥០%
    • គាំទ្រសេវា 5G
    • ជម្រើស ៤ពណ៌ ខៀវ ប្រាក់ មាស ខ្មៅ
    • ទំហំផ្ទុកចាប់ពី 128GB និងទំបំផុតមិនធ្លាប់មាន 1TB
    • ថាមពលថ្ម iPhone 13 Pro / Pro Max ដំណើរការបានយូរជាង iPhone 12 Pro / Pro Max ប្រមាណជា ១,៥ម៉ោង និង ២,៥ម៉ោង
    • iPhone 13 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ
    • iPhone 13 Pro Max តម្លៃចាប់ពី ១០៩៩ដុល្លារ
    • iPhone 13 Pro បើកឱ្យកម្មង់ចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ ថ្ងៃទី២៤ ខែកញ្ញា
    • iPhone 13 Pro / Pro Max បើកឱ្យកម្មង់ចាប់ពី ថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ ថ្ងៃទី២៤ ខែកញ្ញា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ