• PSG ​នឹង​ដាក់ Messi, Neymar និង Mbappe ​លេង​ប្រយុទ្ធ​៣​ទល់​ក្រុម​ Club Brugge

    យោង​តាម L’Équipe ​របស់​បារាំង ​បាន​បញ្ជាក់​ថា​ក្រុម PSG ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ Lionel Messi , Neymar ​និង Kylian Mbappe ​ឱ្យ​លេង​ជាមួយ​គ្នា​ហើយ​ក្នុង​ការ​ប្រកួត UEFA Champions League ​ទល់​ក្រុម Club Brugge ​។

    ​តាំង​ពី ​Messi ​មក​លេង​នៅ​ទឹក​ដី​បារាំង​មក ​រូបគេ​នៅ​មិន​ទាន់​បាន​ចាប់​ដៃ​គូ​ជាមួយ Neymar ​និង Mbappe ​នោះ​ទេ។ ​ដោយ​ប្រកួត​ដំបូង​នៅ​លីគ រូបគេ​ប្ដូរ​​ចូល​នោះ គឺ​ជំនួស Neymar ​ទៀត ​ទើប​មិន​ទាន់​បាន​ចាប់​ដៃ​គូ​ប្រយុទ្ធ​ជាមួយ​គ្នា។ ​តែ​សម្រាប់​ការ​ប្រកួត UCL ​នៅ​យប់​ស្អែក​ទល់​ក្រុម Brugge គេ​សង្ឃឹម​ថា​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ក្រុម PSG ​អាច​លេង​ជម្រើស​ដំបូង​ជាមួយ​គ្នា​បាន​ហើយ។

    ​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​ក៏​បង្ហាញ​ទំនុក​ចិត្ត​ថា​អតីត​កីឡាករ Barcelona ​នឹង​ធ្វើ​បាន​ល្អ ​លេង​ដល់​កម្រិត​កំពូល​របស់​ខ្លួន​ជាមួយ​ក្រុម​បារាំង​នេះ​ដែរ។ ​ត្បិត​តែ​ប្រកួត​​ដំបូង​មិន​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​លោក​ជឿ​ថា​នា​ពេល​ខាង​មុខ​នេះ Messi ​នឹង​ជួយ​ក្រុម​បាន​ច្រើន ​សម្រេច​កិច្ចការ​ធំ​មិន​ខាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ